(វីដេអូ) ផ្អើលសិល្បៈ! វីជេ ដាដា ឱ្យលោក អ៊ិន សុភិន ចូលដោះស្រាយរឿងបំណុល និង ចោទជាសំណួរ «ធ្វើកម្មវិធីច្រើន លុយទៅណា?»
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ហាក់មានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីឃើញពិធីករ វីជេ ដាដា បានចេញមកបង្ហោះវីដេអូជាសាធារណៈទម្លាយរឿងលោក អ៊ិន សុភិន ដែលគេស្គាល់ជាម្ចាស់ផលិតកម្មមហាហង្ស ជំពាក់លុយការងារមិនព្រមសង។
វីជេ ដាដា បានបង្ហោះវីដេអូប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកនៅយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ ដោយបានភ្ជាប់សារថា៖ «ផ្ញើរជូនលោកអិនសុភិនចូលខ្លួនមកដោះស្រាយរឿងលុយខ្ញុំផង»។
លើសពីនោះ តាមការទម្លាយពីខ្លឹមសាទាំងស្រុងក្នុងវីដេអូរបស់ វីជេ ដាដា បានឱ្យដឹងថា លោកអស់ការអត់ធ្មត់នឹងទារលុយពីម្ចាស់ផលិតកម្មមហាហង្សរូបនេះហើយ ទើបលោកជ្រើសរើសផ្លូវបង្ហោះលើហ្វេសប៊ុកជាសាធារណៈដូច្នេះ ព្រោះថាកន្លងមក វីជេ ដាដា ព្យាយាមទាក់ទងទៅលោក អ៊ិន សុភិន តាមរយៈការខលហៅតាមទូរស័ព្ទផង តាមឈែតផង តែលោក អ៊ិន សុភិន មិនលើក និង មិនឆ្លើយតបអ្វីទាំងអស់។
ក្នុងវីដេអូ វីជេ ដាដា បានបន្ថែមទៀតថា ប្រាក់ដែលលោក អ៊ិន សុភិន បានជំពាក់លោក គឺតាំងពីថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៣ កន្លងទៅ។ ជាងនេះទៅទៀត ពិធីកររូបនេះ បានប្រកាសឱ្យលោក អ៊ិន សុភិន ចូលខ្លួនដោះស្រាយ ព្រមទាំងបានចោទជាសំណួរថា៖ «ជាចាងហ្វាងផលិតកម្មមហាហង្ស និង ផលិតកម្មវិធីច្រើន តើលុយទៅណា?»៕