ព្រំ រដ្ឋា ទម្លាយមូលហេតុចេញមកនៅអាមេរិកមិនមែនគេចបំណុល តែព្រោះបញ្ហាគ្រួសារ
នាពេលកន្លងមកនេះ រឿងរ៉ាងអាស្រូវជំពាក់បំណុលរបស់អតីតតារាសម្ដែង ព្រំ រដ្ឋា ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន នាំគ្នាលើកយកទៅជាប្រធានបទក្ដៅគគុកមួយ ដោយខ្លះក៏សោកស្ដាយស្មានមិនដល់ថា ព្រំ រដ្ឋា ខំសាងកេរ្ដិ៍ឈ្មោះកិត្តិយសលើវិថីសិល្បៈរាប់ឆ្នាំមកហើយ ប៉ុន្ដែបែរជាត្រូវបាត់បង់ត្រឹមមួយប៉ប្រិចភ្នែក។
យ៉ាងណាមិញ បញ្ហាបំណុលរបស់អ្នកសិល្បៈជើងចាស់រូបនេះ ក៏នៅមិនទាន់បានដោះស្រាយដាច់ស្រេចឡើយ ដោយបានអូសបន្លាយរហូតមកដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៣ អ្នកនាង ព្រំ រដ្ឋា បានចេញមុខបកស្រាយលម្អិតរាល់បញ្ហាលំបាកដែលអ្នកនាងបានជួបប្រទះ និង ស្នើសុំឱ្យមានការយោគយល់ដល់ខ្លួន។
អ្វីដែលកត់សម្គាល់នោះ គឺអ្នកនាង បាននិយាយអំពីបញ្ហាបំណុលទាំងអស់ថា អ្នកនាងមិនបានព្យាយាមចង់គេចពីម្ចាស់បំណុលឡើយ ប៉ុន្តែដោយសារតែក្រុមគ្រួសាររបស់អ្នកនាង កំពុងជួបទុក្ខធំ ទើបត្រូវរស់នៅអាមេរិកមើលថែកូនៗមួយរយៈ ហើយអ្នកនាង ក៏មានគម្រោងវិលត្រឡប់មកកម្ពុជាវិញនាចុងឆ្នាំ ២០២៣នេះផងដែរ៕
ទស្សនាវីដេអូលម្អិតនៅខាងក្រោមនេះ៖