ផ្អើលអស់អ្នកគាំទ្រ! រូបថតអត្តសញ្ញាណប័ណ្ណរបស់ Yuri ត្រូវគេយកដាក់នៅទីផ្សារមួយតឹកតាមអនឡាញ
ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងស្រី Yuri សមាជិក SNSD ដោយសារតែបច្ចុប្បន្ន រូបថតអត្តសញ្ញាណប័ណ្ណរបស់តារាស្រីរូបនេះ ត្រូវបានគេយកទៅដាក់លក់នៅទីផ្សារមួយតឹកតាមអនឡាញដ៏ល្បីមួយក្នុងប្រទេសកូរ៉េ។
ក្នុងនោះដែរ រូបថតអត្តសញ្ញាណប័ណ្ណរបស់តារាស្រីរូបនេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៩ ដុល្លារអាមេរិក ហើយរាល់ការទិញរូបថតនេះ នឹងត្រូវបានផ្ញើតាមប្រៃសណីយ៍។
យ៉ាងណាមិញ ព័ត៌មាននេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតដែលជាអ្នកគាំទ្ររបស់ Yuri បានបញ្ចេញមតិការពារលើរូបនាង និង ថ្កោលទោសយ៉ាងខ្លាំងចំពោះអ្នកលក់អនឡាញរូបនោះលើការបំពានឯកជនភាព។
លើសពីនេះ អ្នកគាំទ្ររបស់ SNSD ជាច្រើនបាននិយាយថា រូបថតអត្តសញ្ញាណប័ណ្ណរបស់ Yuri គឺមិនមែនជារូបថតពិតប្រាកដនោះទេ ប៉ុន្តែជារូបថតកែចេញពី photoshop ប៉ុណ្ណោះ ដើម្បីឱ្យមើលទៅដូចនឹងអត្តសញ្ញាណប័ណ្ណ ហើយការបង្ហោះលក់រូបថតនោះ ត្រូវបានគេចាត់ទុកថាជាអំពើឆបោកដើម្បីយកផលចំណេញផ្ទាល់ខ្លួន៕