ផ្អើលទាំងយប់ថា Mai និង Ter ភ្ជាប់ពាក្យ តាមពិតចិញ្ចៀននាងពាក់នៅដៃ មិនមែនជារបស់ Ter ឱ្យទេ
៦ ឆ្នាំហើយ ដែលតារាស្រី Mai Davika និង គូស្នេហ៍រូបសង្ហា Ter Chantavit បានភ្ជាប់ចំណងស្នេហាជាមួយគ្នា ដែលស្នេហ៍មួយនេះមិនត្រឹមតែទទួលបានការគាំទ្រពីគ្រួសារទាំងសងខាងនោះទេ តែក៏ទទួលបានការពេញចិត្តពីមហាជនដូចគ្នា រហូតអ្នកគាំទ្រទន្ទឹងរង់ចាំស្ដាប់ដំណឹងរៀបការរបស់អ្នកទាំងពីរព្រោងព្រាត។
ខណៈមិត្តភក្ដិ ក៏ដូចជាអ្នកគាំទ្រកំពុងទន្ទឹមរង់ចាំមើលថ្ងៃពិសេសរបស់ពួកគេមកដល់ ស្រាប់តែថ្មីៗនេះ មានមហាជនខ្លះនាំគ្នាភ្ញាក់ផ្អើលជាខ្លាំង ដោយគិតថា តារាស្រី Mai Davika និង Ter Chantavit ភ្ជាប់ពាក្យជាមួយគ្នាស្ងាត់ៗ បន្ទាប់ពីឃើញស្រីស្រស់ Mai Davika ពាក់ចិញ្ចៀនយ៉ាងធំនៅនាងដៃ ទំនងដូចជាចិញ្ចៀនរៀបការ។
ដោយឡែក ជុំវិញរឿងចិញ្ចៀននាងដៃនេះដែរ ការពិតតារាស្រី Mai Davika ជាអ្នកទិញឱ្យខ្លួនទេ ពោលគឺ នាងទិញតាំងពីថ្ងៃកំណើតរបស់នាងមកម្ល៉េះ។ ចំណែក រឿងរៀបការពេលណានោះ តារាស្រី Mai Davika និង Ter Chantavit ក៏បានបង្ហើបកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នៅក្នុងកិច្ចសម្ភាសមួយថា អ្នកទាំងពីរមិនទាន់ប្រញាប់ឡើយរឿងរៀបការ ព្រោះពួកគេចង់ផ្តោតសំខាន់លើការងារជាមុនសិន៕