អីយ៉ាស់! សង្សារ ខាយ ទំនងប្រចណ្ឌហើយ ពេលឃើញមិត្តប្រុសធ្វើដៃបេះដូងជាមួយនារីផ្សេង
កំលោះសង្ហាដែលមហាជនស្គាល់ជាម្ចាស់បទ «Maskara ទឹកភ្នែក» ខាយ ថ្មីៗនេះ បានធ្វើឱ្យសុភាពនារីខូចចិត្តមិនតិចនោះទេ បន្ទាប់ពីលោក បើកចំហចំណងស្នេហ៍ជាសាធារណៈជាមួយកញ្ញា មុន្នីនាថ ដែលជាកូនក្រមុំអ្នកខេត្តសៀមរាប។
ចាប់តាំងពីប្រកាសថាកំពុងស្រឡាញ់មើលចិត្តគ្នាមក ពីមួយថ្ងៃទីមួយថ្ងៃ ខាយ និង សង្សារតែងថតរូប ឬសកម្មភាពផ្អែមល្ហែមរបស់ពួកគេ បង្ហោះនៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញមិនសូវលស់ថ្ងៃនោះទេ។ ចំណែកឯអ្នកគាំទ្រ ក៏មើលពួកគេស្និទ្ធស្នាលគ្នាទាំងញញឹម ព្រោះថាពួកគេទាំងពីរសមគ្នាខ្លាំងណាស់ គឺប្រុសសង្ហាស្រីស្អាត។
ខណៈមហាជនអ្នកគាំទ្រកំពុងផ្ដោតការចាប់អារម្មណ៍លើស្នេហាដ៏រ៉ូមែនទិករបស់ ខាយ និង មិត្តស្រី ស្រាប់តែថ្មីៗនេះ ស្រីស្រស់ មុន្នីនាថ ហាក់បង្ហាញអាការប្រចណ្ឌបែបលេងសើចដាក់ចិត្តប្រុស បន្ទាប់ពីឃើញរូបភាពរបស់ ខាយ ធ្វើដៃរូបបេះដូងទៅផ្ដុំជាមួយនារីផ្សេង។ ក្នុងនោះ កញ្ញា មុន្នីនាថ បានស៊ែររូបថត ខាយ និង នារីនោះ ហើយរៀបរាប់បែបលេងសើចថា ៖ «សុទ្ធបេះដូងណ៎»។
ដ្បិតថា ទង្វើរបស់កញ្ញា មុន្នីនាថ បង្ហោះឡើងក្នុងន័យលេងសើចក៏ពិតមែន ប៉ុន្ដែអ្នកគាំទ្រជាច្រើនបាននាំគ្នាបញ្ចេញយោបល់ចំអន់លេងថា ទំនងជានាងប្រចណ្ឌសង្សារហើយ៕