តារាស្រីល្បីតៃវ៉ាន់ Amber An កំពុងច្រៀងរាំសុខៗ ស្រាប់តែខោរហែកខោក្នុងចេញតំបន់ពិសេសលើឆាក ផ្អើលអ្នកគាំទ្រ
ថ្មីៗនេះ តារាចម្រៀងស្រីតៃវ៉ាន់ Amber An បានជួបរឿងហេតុចៃដន្យដ៏ហួសចិត្ត អំឡុងពេលច្រៀងសម្ដែងនៅលើឆាកក្នុងការប្រគំ «Kaosiung Beer Rock Festival» ខណៈពេលដែលនាងកំពុងរាំសម្ដែងតាមចង្វាក់ភ្លេងយ៉ាងជក់ចិត្ត ស្រាប់តែខោក្នុងរបស់នាងបានរហែកចំកណ្តាលឆាក បញ្ចេញចំណុចសំខាន់នៅមុខទស្សនិកជនយ៉ាងភ្ញាក់ផ្អើល។
ក្រោយមក រូបថតរហែកខោរបស់នាងត្រូវបានគេយកទៅបង្ហោះចែកចាយពាសពេញនៅលើអ៊ីនធឺណេត ដោយម្នាក់ៗមានការភ្ញាក់ផ្អើល និង បញ្ចេញមតិបែបកំប្លែងថា ៖ «ហេតុអ្វីបានជានាងមករហែកខោក្នុង នៅពេលនោះ»។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពី Amber ឃើញរូបថតខ្លួនឯងបានចែកចាយពេញនៅអ៊ីនធឺណេត នាងក៏បានចូលទៅបញ្ចេញមតិផ្ទាល់តែម្ដងថា ៖ «ខ្ញុំមានសំណួរមួយចង់សួរទាំងអស់គ្នា តើអ្នកចង់សើចចំអកខ្ញុំដល់ពេលណាទៀត»។ អាចនិយាយបានថា នេះជាលើកដំបូងហើយសម្រាប់ Amber ដែលបានជួបរឿងអៀនខ្មាសរហូតផ្អាកការសម្ដែងភ្លាមៗនៅលើឆាក៕