អ៊ឹម សុគន្ធា លើកឡើងយ៉ាងភ្ញាក់ផ្អើល ក្រោយ Miss Grand ខេត្តកណ្ដាល រងរបួលព្រោះឆ្កែខាំពេលចុះទស្សនកិច្ច
ថ្មីៗនេះ កម្មវិធី Miss Grand Cambodia 2023 បាននាំបេក្ខភាពទាំង ២៥ ខេត្តក្រុង ទៅធ្វើទស្សនកិច្ចនៅឯខេត្តសៀមរាប ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ខ្មែរ និង ធ្វើសប្បុរសធម៌ដល់កុមារកំព្រា។ ស្របគ្នានោះ បេក្ខភាពតំណាងខេត្តកណ្ដាល គឺកញ្ញា អូ ដាវី បានធ្វើឱ្យអ្នកគាំទ្រមានការបារម្ភជាខ្លាំង ក្រោយស្រីស្រស់រូបនេះជួបបញ្ហារបួសជើងខាងឆ្វេងកំលុងពេលទស្សនកិច្ច ដោយគេបានដឹងថានាងរបួសដោយសារតែសត្វឆ្កែខាំ។
ក្នុងនោះ គេឃើញថាបេក្ខភាព អូ ដាវី របួសជើងពុំអាចដើរបានដោយខ្លួនឯងឡើយ គឺត្រូវឱ្យនាងត្រូវជិះរទេះរុញជំនួសវិញក្នុងការដើរបង្ហាញខ្លួនក្នុងកម្មវិធីផ្សេងៗ។ យ៉ាងណា ខណៈខ្លួនរងរបួសជើងធ្ងន់រហូតពុំអាចដើរបាននេះដែរ បេក្ខភាពរូបនេះនៅតែស្វាហាប់មោះមុត និង និយាយតាំងចិត្តខ្ពស់ស៊ូប្រកួតបង្ហាញសមត្ថភាពឱ្យបានល្អ។
ដោយឡែក ងាកមកមើលលោកស្រី អ៊ឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2023 វិញ បាបង្ហាញអារម្មណ៍កោតសរសើរចំពោះបេក្ខភាពរូបនេះជាខ្លាំងដោយ ND រូបនេះបានលើកឡើងថា ៖ «សុំសរសើរដោយចិត្តស្មោះចំពោះបេក្ខនារី Miss Grand Cambodia តំណាងខេត្ត កណ្តាលចំពោះការតស៊ូ រឹងមាំ អត់ធ្មត់ ទោះឈឺខ្លាំងយ៉ាងណាក៏បេក្ខនារីម្នាក់នេះមិនធ្វើឱ្យកម្មវិធីខូចខាត និង មិនឱ្យបាត់បង់ឱកាសខ្លួនឯងឡើយ ខំរហូតដល់ចប់កម្មវិធី ជូនពរប្អូនឆាប់ជាសះស្បើយ នេះហើយជាការបង្ហាញនៃភាពរឹងមាំរបស់បេក្ខនារីទាំង ២៥ រូប ពួកគាត់មិនមែនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ភាពឆ្លាតវៃ ការតស៊ូ ភាពរឹងមាំ គឺជាអ្វីដែលបវរកញ្ញាត្រូវតែមាន»៕