ស្អាតខ្លាំង! ពេលនេះ វណ្ណៈ បូរមី ត្រៀមបោះជំហានអុកឡុកវិថីបវរកញ្ញា ក្រោយបានក្លាយជាបេក្ខភាពផ្លូវការ MUC 2023
កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជនអ្នកគាំទ្រតារាសម្តែង វណ្ណៈ បូរមី ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញផេក Miss Universe Cambodia របស់មហាហង្ស បានបង្ហោះរូបភាពតារាស្រីរូបនេះជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូង។
ក្នុងនោះដែរ មហាជនអ្នកគាំទ្រតារាសម្តែង វណ្ណៈ បូរមី បានចូលទៅបញ្ចេញមតិរំភើបចិត្ត និង អបអរសាទរនូវដំណើរលើវិថីនៃវិស័យប្រកួតបវរកញ្ញារបស់តារាស្រីរូបនេះជាច្រើន។ លើសពីនោះ អ្នកគាំទ្រក៏បានជូនពរដល់កញ្ញា វណ្ណៈ បូរមី ឱ្យទទួលបានជោគជ័យនូវវគ្គបន្ត និង អាចឈានដល់វគ្គប្រកួតផ្តាច់ព្រ័ត្រទៀតផង។
មកដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ នេះ កញ្ញា វណ្ណៈ បូរមី បានក្លាយទៅជាបេក្ខភាពផ្លូវការនៃការប្រកួត Miss Universe Cambodia 2023 ហើយ ក្រោយពីនាងបានជាប់ បន្ទាប់ពីឆ្លងកាត់វគ្គសម្ភាសរួចរាល់ហើយនោះ៕