លោក សុះ ម៉ាច ទម្លាយក្ដីស្រមៃកាលនៅក្មេងចង់ចាប់អាជីមួយនេះខ្លាំង តែម្តាយមិនព្រម ចុងក្រោយចូលច្រៀងវិញ
ប្រិយមិត្តបានស្គាល់ លោក សុះ ម៉ាច គឺជាតារាចម្រៀងជើងចាស់ដ៏មានប្រជាប្រិយភាព ដោយបទចម្រៀងរបស់លោក ភាគច្រើនសុទ្ធសឹងតែទទួលបានការគាំទ្រស្ដាប់ពីសំណាក់ទស្សនិកជន។
ដោយឡែកថ្មីៗនេះ តំណក់ឈាមរបស់តារាចម្រៀងជើងចាស់ លោក សុះ ម៉ាត់ រូបនេះ ហាក់ធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមភ្ញាក់ផ្អើល ខណៈនៅសុខៗ លោកបានទម្លាយពីក្ដីស្រមៃកាលនៅក្មេង លោកស្រឡាញ់វិស័យប្រដាល់ជាវិស័យចម្រៀង ប៉ុន្ដែដោយអ្នកម្ដាយមិនអនុញ្ញាត ទើបលោកប្រឡូកក្នុងវិស័យចម្រៀងវិញ។
លោក សុះ ម៉ាច បានឱ្យដឹងថា ៖ «ចង់ប្រឡូកឣាជីពប្រដាល់វិញម្តងក្រែងល្បីម្តងទៀត ព្រោះតាំងពីក្មេងស្រឡាញ់ដាល់ណាស់ ហាត់ក្បាច់គុនក៏ច្រើនដែរ តេក្វាន់ដូ ការ៉ាតេដូ ហាប់គីដូ និង គុនខ្មែរខ្លះដែរ ។ ធ្លាប់សុំម្តាយចូលប្រដាល់ ពេលឃើញទូរទស្សន៍ផ្សាយ តែឣ្នកម្តាយមិនឣនុញ្ញាត បើច្រៀងគាត់ព្រម ។ តាមពិតខ្ញុំកាលពីក្មេងស្រឡាញ់ប្រដាល់ បាល់ទាត់ ជាងច្រៀង តែឥលូវចាស់ជ្រុលហើយ ក្លឹបណាទទួល? ណាមួយខ្លាចគេវ៉ៃឈឺ»៕