តារាជើងចាស់ ច័ន្ទ តារាទី ឱប ទេព រិន្ទដារ៉ូ ឡើងខ្វិត រួចថាពីក្មេងថតចប់មិនដែលបានឱបគ្នាទេ
ភាពល្បីល្បាញរបស់តារាភាពយន្តជើងចាស់ លោក ទេព រិន្ទដារ៉ូ និង អ្នកនាង ច័ន្ទ តារាទី បានរីកសាយភាយតាំងពីជំនាន់ទសវត្សរ៍ទី ៨០-៩០ មកម្ល៉េះ ហើយមកដល់បច្ចុប្បន្ន ទស្សនិកជនក្មេងចាស់ប្រុសស្រី នៅតែស្រឡាញ់ពេញចិត្តចំពោះការសម្ដែងដ៏ប៉ិនប្រសប់របស់ពួកគេ។
កាលពីអតីតកាល ខ្សែភាពយន្តខ្សែជាច្រើនដែលសម្ដែងដោយកំពូលតារាជើងចាស់ប្រុសស្រីទាំង ២ ដួងនេះ ទទួលបានសន្ទុះនៃការគាំទ្រពីទស្សនិកជនយ៉ាងច្រើនផុសផុល ហើយកន្លងមកក៏មានខ្សែភាពយន្តជាច្រើនដែលលោក ទេព រិន្ទដារ៉ូ និង អ្នកនាង ច័ន្ទ តារាទី សម្ដែងប៉ះគ្នា។
មកដល់បច្ចុប្បន្ន កំពូលតារាភាពយន្តជើងចាស់ទាំងពីរដួងនេះ នៅតែប្រឡូកក្នុងវិស័យកុនបម្រើចំណីអារម្មណ៍ទស្សនិកជនដដែល។ ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាង ច័ន្ទ តារាទី បានបង្ហោះរូបថតយ៉ាងស្វីតជាមួយដៃគូសម្ដែងចាស់ គឺលោក ទេព រិន្ទដារ៉ូ ហើយរៀបរាប់បែបលេងសើចថា ៖ «សុំឱបបង្អួតក្មេងៗបន្តិចចុះ ហាហា កាលនៅពីក្មេងថតចប់មិនដែលបានឱបគ្នាទេ ដល់ពេលអស់អារម្មណ៍ទើបបានឱបគ្នាលេង ហាស ហាស ហា»៕