មិនទុកនាំគ្រាំចិត្តទេ! Kitty ដាក់ផាំងៗគ្មានសំចៃមាត់ គ្រាន់តែសាក់លើសាច់ខ្លួនឯងសោះ ត្រូវគេរិះគន់ដែរ
រំឭកដល់ឈ្មោះក្មេងស្រី Kitty ជឿជាក់ថាមហាជនប្រាកដជានៅចងចាំ និង នឹកឃើញសកម្មភាពដែលក្មេងស្រីរូបនេះសម្តែងនៅឡើយ ព្រោះកន្លងមកក្មេងស្រីរូបនេះតែងតែលេចមុខសម្តែងក្នុងខ្សែភាពយន្តថៃមិនតិចឡើយ។
បើងាកមកពីជីវិតឯកជនរបស់ Kitty ក្រោយបាត់មុខពីសិល្បៈមួយរយៈធំនេះវិញ ឃើញថាមិនមែនក្មេងស្រីតូចដូចពីមុនទៀតឡើយ ពោលគឺនាងធំពេញវ័យ ហើយថែមទាំងស្អាតប្លែក ទាំងការលេងខ្លួន និង មុខមាត់។
ទន្ទឹមនឹងមហាជនចាប់អារម្មណ៍រូបរាងពេញវ័យស្អាតប្លែករបស់នាងនេះដែរ បែរជាមានមហាជនមួយចំនួនទៀតបានរិះគន់ទៅល់ស្នាមសាក់នៅលើខ្លួនរបស់នាង ដោយម្នាក់ៗបោះសម្តីថា ស្នាមសាក់បង្ហាញដល់ចរិត និង ថែមទាំងដៀលថា អ្នកមានសាក់ជាស្រីមិនល្អ។
ជុំវិញមតិរិះគន់នេះដែរ Kitty មិនបាននៅស្ងៀមឡើយ បានថតភស្តុតាងត្រៀមប្តឹងទៅកាន់អ្នករិះគន់ទាំងនោះភ្លាម ហើយនាងថែមទាំងបោះសម្តីផាំងៗថា ៖ «អ្នកខមមិនអ្នកដទៃរួចហើយ តែមានគិតដល់ចិត្តអ្នកដែលទទួលខ្លះទេ កាឈឺចាប់ និង ការចងចាំវានៅដិតជាប់ក្នុងចិត្តមិនងាយរលុបឡើយ ដូច្នេះមុននឹងធ្វើអ្វីទៅកាន់អ្នកដទៃសូមមេត្តាគិតដល់ចិត្តគេផង»៕