ជិតរៀបការផង Kimberley លេងស្ទីលប្លែកៗ តែងខ្លួនមកម្តងនេះដូចតុក្កតា Barbie ស្អាតណាស់!
ពិតស្អាតប្លែកទៀតហើយសម្រាប់កំពូលតារាសម្ដែងស្រីប្រចាំស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ Kimberley ដែលនៅខែកញ្ញា ឆ្នាំ ២០២៣ ខាងមុខនេះ នាងក៏នឹងក្លាយជាកូនក្រមុំរបស់តារាប្រុស Mark ហើយ បន្ទាប់ពីស្រឡាញ់ និង សិក្សាចិត្តគ្នាបាន ១០ ឆ្នាំ។
ទន្ទឹមនឹងជិតចូលរោងការនៅខែកញ្ញាខាងមុខនេះ គេឃើញតារាស្រី Kimberley កាន់តែលែងខ្លួន និង ថែរក្សាសម្រស់របស់ខ្លួនឱ្យស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាង កាលពីពេលកន្លងទៅ ស្រីស្រស់ Kimberley បានតែងខ្លួនជាឱ្យជាតុក្កតា Barbie ដែលមានពណ៌ផ្កាឈូកស្រស់ នាំឱ្យមហាជនលាន់មាត់សរសើរព្រោងព្រាតថាដូចបេះបិត។ ចង់ដឹងថា Kimberley ស្អាត និង ដូចតុក្កតាកម្រិតណាសូមទស្សនារូបភាពខាងក្រោម៖