(វីដេអូ) ផ្ទុះការចាប់អារម្មណ៍! ទម្រង់មុខ Influencer ហ្វីលីពីនម្នាក់ ស្រដៀង Jennie ខ្លាំងទោះមិនទាន់ Make Up
ក្នុងបណ្ដាញសង្គម Tiktok ថ្មីៗនេះ មហាជនជាច្រើនជាពិសេសអ្នកគាំទ្រក្រុម BlackPink បានផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើសម្រស់របស់ Influencer ដ៏ល្បីហើយក៏ជាតារា Tiktok មួយរូបក្នុងប្រទេសហ្វីលីពីន ដោយសារតែស្រីស្អាតរូបនេះមានទម្រង់មុខស្រដៀងទៅនឹង Jennie សមាជិក BlackPink ខ្លាំង ទោះបីជានាងមិនទាន់បាន Make Up ក្ដី។
ស្រីស្អាតខាងលើមានឈ្មោះថា Rowena Padua មានអ្នក Follow លើបណ្ដាញសង្គម TikTok ដល់ទៅជាង ៧០ ម៉ឺននាក់ បានទទួលឱកាសប្រម៉ូតពីផលិតផល និង ប្រេនជាច្រើន ដោយសារតែនាងមានភ្នែកឆ្មារ, សើចចេញអញ្ចាញធ្មេញ, ថ្ពាល់ប៉ោងៗ និង ទម្រង់មុខជាច្រើនផ្សេងទៀតស្រដៀងទៅនឹង Jennie ជាខ្លាំង៕
ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖