បាត់មុខយូរមិនសូវបង្ហោះអ្វី តែមកលើកនេះ រំដួលលិចទឹក ដាក់មួយសារនេះបង្កប់ន័យចុកៗណាស់
មហាជនសុទ្ធសឹងតែជា្របហើយពីអ្នកច្នៃម៉ូដ រំដួលលិចទឹក ដែលត្រូវបានចាត់ទុកជាអ្នកសិល្បៈផ្នែកដើរម៉ូដ និង អ្នកច្នៃម៉ូដដ៏ល្បីឈ្មោះមានស្នាដៃមួយរូប ដែលមានទេពកោសល្យ និង គំនិតច្នៃប្រឌិតខ្ពស់ ចូលចិត្តរចនាម៉ូដសម្លៀកបំពាក់ស្អាតប្រណីតប្លែកៗរំលេចដោយធម្មជាតិប្រកបដោយតម្លៃសិល្បៈ។
ក្រៅពីបញ្ចេញស្នាដៃច្នៃម៉ូដឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាតប្រណីតបង្កប់អត្ថន័យ និង រំលេចទម្រង់សិល្បៈផ្សេងៗបង្ហាញលើបណ្ដាញសង្គមនោះ អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះ ក៏មានស្នាដៃច្នៃម៉ូដឱ្យបវរកញ្ញា តារាបង្ហាញម៉ូដល្បីៗដើរលើវេទិកាធំតូចជាច្រើនកន្លងមក។
យ៉ាងណាមិញ មួយរយៈពេលធំហើយដែលអ្នកច្នៃម៉ូដ រំដួលលិចទឹក បានខកខានបញ្ចេញស្នាដៃចាប់តាំងពីលោកធ្លាក់ខ្លួនឈឺធ្ងន់កាលពីចុងឆ្នាំ ២០២១ កន្លងទៅនោះ គេពុំសូវបានឃើញលោកបង្ហាញវត្តមានលើវេទិកាបង្ហាញម៉ូដ និង បង្ហាញស្នាដៃច្នៃម៉ូដថ្មីប្លែកៗ បង្ហោះលើបណ្ដាញសង្គមដូចពីមុនទៀតឡើយ។
ដោយឡែក ថ្មីៗនេះ លើបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកឆ្នៃម៉ូដរូបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយពីបានឃើញការបង្ហោះសារមួយបង្ហាញពីជីវិតឯកជនរបស់លោកឱ្យដឹងថា ទោះសព្វថ្ងៃលោកមិនដែលបង្ហោះ មិនដែលបង្ហាញពីទុក្ខលំបាក មិនមែនន័យថាលោកសម្ដែង មិនមែនគ្មានទុក្ខកង្វល់នោះទេ គ្រាន់តែលោកមិនឱ្យមនុស្សមួយចំនួនសើចចំអក ឬ ពេកជ្រាយមើលងាយរូបលោកបន្ថែមទៀត។
ក្នុងនោះ រំដួលលិចទឹក បានសរសេររៀបរាប់ថា ៖ «ការដែលមិនផុស មិនបង្ហាញ មិនរ៉ាយរ៉ាប់ពីទុក្ខលំបាក ភាពវេទនា និង ការឈឺចាប់ ហើយបង្ហាញតែរូបភាពសប្បាយៗ និង គ្មានទុក្ខកង្វល់ មិនមែនបង្ហាញថាខ្ញុំ Fake ខ្ញុំសម្តែង ឬ High show ទាំងដែលកំពុងតែលំបាកទេ ព្រោះខ្ញុំដឹងថា បើទោះនិយាយ ឬ ប្រាប់នរណា ក៏មិនអាចជួយអ្វីបានដែរ ជួនកាលគេដឹងគេមិនត្រឹមតែមិនអាណិត ឬ លើកទឹកចិត្តយើងទេ តែគេមានតែលួចសើចចំអក រិះគន់ ពេបជ្រាយ មើលបំណាំ ឬ មើលងាយយើងទៅវិញទេ! លំបាកខ្លាំងវាស្ទះ វាណែនហើយ តែក៏មិនដឹងប្រាប់ឬនិយាយមានតែពាក្យថាទ្រាំលាក់ទុកតែម្នាក់ឯង តែអរគុណសម្លាញ់ វីរៈ ដែលផ្តល់កម្លាំងចិត្តរហូតមកនឹងឯងជាមនុស្សដែល លើកទឹកចិត្តខ្ញុំរហូតមក!»៕