មិនស្មានសោះ! សមាជិក Super Junior ម្នាក់ ប៊ិះនឹងអស់បុណ្យចោលគ្រួសារ ក្នុងគ្រោះថ្នាក់រន្ធ-ត់មួយកាលពី ១៦ ឆ្នាំមុន
អាចនិយាយបានថា នេះគឺជាហេតុការណ៍ដ៏តក់ស្លុតបំផុតសម្រាប់ក្រុមចម្រៀងបុរស Super Junior បានជួបប្រទះកាលពីខែមេសា ឆ្នាំ ២០០៧ ដោយមានសមាជិក ៤ នាក់ គឺ Leeteuk, Eunhyuk, Kyuhyun និង Shindong បានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
អ្វីដែលកាន់តែរន្ធត់ចិត្តជាងនេះ គឺក្នុងចំណោមអ្នកទាំង ៤ មាន Kyuhyun ដែលបានរងរបួសធ្ងន់ជាងគេ បានបាក់ឆ្អឹងជំនីរទាំងសងខាង និង ផ្នែកសួតរងការប៉ះទង្គិចធ្ងន់ផងដែរនៅពេលនោះ សូម្បីតែឱកាសរស់រានមានជីវិតរបស់ Kyuhyun ក៏តិច គឺមានសង្ឃឹមត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។ យ៉ាងណាក្តីសង្ឃឹមនៅតែមាន អព្ភូតហេតុមួយក៏បានកើតឡើង ក្រោយសម្រាកព្យាបាលអស់រយៈពេលជាង ៣ ខែ តារាប្រុសរូបនេះក៏បានចេញពីមន្ទីរពេទ្យជាមួយនឹងស្ថានភាពសុខភាពល្អប្រសើរវិញ។
យ៉ាងណាមិញ បើទោះជាកន្លងទៅអស់រយៈពេល ១៦ ឆ្នាំហើយក៏ដោយ ប៉ុន្តែបងស្រីរបស់ Kyuhyun នៅតែលើកយករឿងរ៉ាវដ៏តក់ស្លុតនេះមកនិយាយនៅក្នុងកម្មវិធី «Walking into Frenz» ដោយបានបង្ហាញពីអារម្មណ៍របស់នាង ក្រោយពីមានសមាជិកគ្រួសាររបស់ខ្លួនបានជួបប្រទះរឿងមិនល្អ ដល់ថ្នាក់ប៊ិះនឹងបាត់បង់ជីវិតឡើងថា ៖ «ពេលដែល Kyuhyun បានជួបគ្រោះថ្នាក់ កាលនោះខ្ញុំកំពុងរៀនបន្តនៅបរទេស ខ្ញុំមិនមានលុយក្នុងហោប៉ៅដើម្បីទិញសំបុត្រហោះយន្តមកប្រទេសកូរ៉េឡើយ ដោយបានមើលតាមដានមើលព័ត៌មានទាំងអស់សង្ឃឹម ហើយបួងសួងសុំពរពីព្រះជួយតាមថែ និងសង្គ្រោះជីវិតប្អូនប្រុសខ្ញុំផង»។
លើសពីនេះ Jo Ara ថែមទាំងនិយាយទៀតថា ៖ «ចំពោះខ្ញុំ ជីវិតរបស់ Kyuhyun គឺថ្លៃមិនអាចកាត់ថ្លៃបាន។ គាត់គឺជាសមាជិកដែលមានជីវិតថ្លៃ បន្ទាប់ពីជួបហេតុការណ៍អាក្រក់នោះ ហើយ Kyuhyun គឺជាអ្វីគ្រប់យ៉ាងទាំងអស់របស់ខ្ញុំ»៕
Kyuhyun កំពុងត្រូវបានគេជួយសង្គ្រោះបន្ទាន់