(វីដេអូ) ស្ងាត់ប៉ុន្មានឆ្នាំ ម្ចាស់មកុដ MGC 2019 ដេត ស្រីនាឌ រំលេចខ្លួនបែបបវរកញ្ញា អ្នកគាំទ្រនាំគ្នាជំរុញឱ្យនាងធ្វើរឿងមួយ
និយាយចំពោះម្ចាស់គ្រងមកុដ Miss Grand Cambodia ២០១៩ កញ្ញា ដេត ស្រីនាឌ ក៏ជាបវរកញ្ញាមួយរូបធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំង ទោះបីជាបវរកញ្ញារូបនេះ ពុំបានតំណាងប្រទេសទៅចូលរួមប្រកួតលើឆាកអន្តរជាតិមែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់ក្នុងនាមជាបវរកញ្ញាមួយរូបមានរូបសម្រស់អត្តចរិតគួរឱ្យស្រឡាញ់ មានចំណេះដឹង សមត្ថភាពខ្លាំងផងដែរ។
យ៉ាងណាមិញ មកដល់ពេលនេះ ដេត ស្រីនាឌ ដ្បិតមិនសូវបង្ហាញវត្តមានលើឆាកបវរកញ្ញាញឹកញាប់ ប៉ុន្តែនាងនៅតែទទួលបានប្រជាប្រិយភាពមិនតិចទេ ដែលកន្លងមកបានបោះជំហានក្នុងវិស័យសម្ដែង លេចមុខក្នុងភាពយន្តជាច្រើន និង ថតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗផងដែរ។
លើសពីនេះ Miss Grand Cambodia ២០១៩ ដេត ស្រីនាឌ ក៏តែងឆក់បានចំណាប់អារម្មណ៍ខ្លាំងពីមហាជន តាមរយៈការបង្ហាញសកម្មភាពលើហ្វេសប៊ុក ក៏ដូចជា TikTok ជាមួយសកម្មភាពផ្សេងៗនៃជីវិតប្រចាំថ្ងៃ ជាពិសេសតែងទទួលបានការសរសើរខ្លាំងពីរូបសម្រស់ដ៏ស្រស់ស្អាត ស្ទីលតុបតែងខ្លួនថ្មីៗ ប្លែកៗជាមួយរូបរាងគួរឱ្យស្រឡាញ់របស់នាង។
ដោយឡែក ថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ ក្រោយពីស្ងប់ស្ងាត់ក្នុងវិស័យបវរកញ្ញាប៉ុន្មានឆ្នាំមកនេះ ម្ចាស់មកុដ Miss Grand Cambodia 2019 រូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាចាប់អារម្មណ៍ជាថ្មី ក្រោយពីបានឃើញនាងតែងខ្លួនស្លៀកពាក់ក្នុងឈុតបវរកញ្ញាយ៉ាងទាក់ទាញ ដោយឃើញអ្នកគាំទ្រភាគច្រើនបានចូលបញ្ចេញមតិជំរុញគាំទ្ររូបនាងឱ្យចូលប្រឡងបវរកញ្ញាក្នុងកម្មវិធីណាមួយម្ដងទៀត៕
សូមទស្សនាវីដេអូខាងក្រោម៖