សុខៗ Gubgib ប្រកាសលក់ខុនដូកណ្ដាលទីក្រុងក្នុងតម្លៃ ១៧ ម៉ឺនដុល្លារ យ៉ាងតក់ក្រហល់
ចាប់តាំងពីរៀបការមានកូនស្រី ២ នាក់មក ជីវិតតារាស្រី Gubgib កាន់តែមានក្តីសុខ និង ធ្វើឱ្យនារីៗលួចច្រណែនមិនតិចនោះទេ ព្រោះនាងមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីឡើយ តែនាងថែមទាំងបានស្វាមីសង្ហាតាមយល់ចិត្តស្ទើរមិនឃ្លាតថែមទៀតផង។
យ៉ាងណាមិញ បន្ទាប់ពីសាងចំណងគ្រួសារជាស្វាមីភរិយា រស់នៅជាមួយកូនៗយ៉ាងមានក្តីសុខហើយនោះ បើងាកទៅមើលពីជីវភាពរបស់តារាស្រី Gubgib ទោះមានទ្រព្យច្រើនប៉ុនណាក៏ដោយ តែនាងប្រើជីវិតយ៉ាងសមញ្ញ ហើយថ្មីៗនេះ នាងបានប្រកាសលក់ខុនដូកណ្តាលក្រុងយ៉ាងតក់ក្រហល់។
សម្រាប់ខុនដូ ដែលនាងបានប្រកាសលក់នោះគឺ ក្នុងតម្លៃ ៦ លានបាត ដែលស្មើនឹងប្រមាណ ១៧ ម៉ឺនដុល្លារ មានបន្ទប់ទឹក ២ បន្ទប់គេង ២។ ចំណែកមូលហេតុ នាងក៏បានបញ្ជាក់ច្បាស់ៗថា ដោយសារនាងមិនសូវបានទៅរស់នៅជាប់លាប់ ពោលគឺរវល់នៅផ្ទះមួយកន្លែងទៀតនៅជាយក្រុងឯណោះ៕