មិនគួរសោះ! តារាកូរ៉េប្រុសស្រីល្បី ៥ ដួង ផុងខ្លួនក្នុងរឿងអាស្រូវកេរ្តិ៍ខ្មាស ខ្លះធ្លាយវីដេអូស្តែងៗកក្រើកសិល្បៈ
មួយរយៈក្រោយនេះ គេសង្កេតឃើញសង្គមសិល្បៈក្នុងប្រទេសកូរ៉េខាងត្បូង ហាក់ប្រទះភាពច្របូកច្របល់ជាខ្លាំង ដោយសារតែតារាល្បីៗជាច្រើនរូបបានផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់។ យ៉ាងណាមិញ ថ្ងៃនេះយើងនឹងលើកយករឿងអាស្រូវពាក់ព័ន្ធរឿងផ្លូវភេទ របស់សិល្បករ សិល្បការិនី មួយចំនួន ដែលធ្វើឱ្យកក្រើកវិស័យសិល្បៈក្នុងប្រទេសកូរ៉េ ៖
១. តារាប្រុសកូរ៉េ Seungri
តារាប្រុសរូបនេះ បានពាក់ព័ន្ធជាមួយនឹងរឿងជួញដូរ ក៏ដូចជាការបំពានផ្លូវភេទជាច្រើនករណីកាលពីឆ្នាំ ២០១៩ ដែលធ្វើឱ្យអតីតសមាជិកក្រុម BIGBANG រូបនេះ ប្រឈមមុខច្បាប់ជាច្រើនករណី។ ពិតណាស់ កាលពីដើមឆ្នាំ ២០២២ កន្លងទៅនេះ លោកត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ ឆ្នាំ ៦ ខែ ព្រមទាំងពិន័យជាប្រាក់អស់រាប់ពាន់ដុល្លារថែមទៀតផង។
២. តារាចម្រៀងស្រី Baek Ji Young
តារាចម្រៀងស្រី Baek Ji Young ដែលត្រូវបានបែកធ្លាយរឿងអាស្រូវផ្លូវភេទរបស់ខ្លួនចេញពីអ្នកគ្រប់គ្រងរបស់នាង រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះនាងស្ទើរតែរលត់សូន្យឈឹងពីសិល្បៈ។ ដោយកាលណោះ នាងបានទាក់ទងជាមួយនឹងអ្នកគ្រប់គ្រងរបស់ខ្លួន រហូតធ្លាប់បានជ្រុលជ្រួសជាមួយគ្នា ហើយអ្នកគ្រប់គ្រងរបស់នាងបានលួចថតវីដេអូ ដើម្បីយកគំរាមព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះនាង។
៣. តារាសម្ដែង Uhm Tae Woong
តារាសម្ដែង Uhm Tae Woong បានភប់ប្រសព្វនឹងរឿងអាស្រូវពេស្យាចារ និង រំលោភផ្លូវភេទទៅលើនារីក្នុងហាងម៉ាស្សាម្នាក់ កាលពីខែសីហា ឆ្នាំ ២០១៦ កន្លងទៅ។ យ៉ាងណាមិញ ក្រោយមកក្រុមស៊ើបអង្កេតក៏បានរកឃើញវិញថា លោក Tae Woong ត្រូវបានខាងនារីទាំងនោះធ្វើស៊ី ដើម្បីចង់មួលបង្កាច់លោក។ ចុងក្រោយគឺស្ត្រីទាំងនោះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ និង ពិន័យជាប្រាក់ ១៦ លានវ៉ុន ស្មើនឹងប្រមាណជាង ១២ ម៉ឺនដុល្លារ។
៤. តារាចម្រៀង Yoochun ក្រុម JYJ
កាលពីឆ្នាំ ២០១៦ កន្លងទៅ លោក Yoochun ក្រុម JYJ ត្រូវបាននារី ៤ នាក់ ចោទថាបានចាប់រំលោភពួកគេនៅក្នុងបន្ទប់ទឹកក្នុងបារដែលជាកន្លែងដែលពួកនាងធ្វើការ។ ដោយឡែក ករណីមួយនេះក៏មិនខុសពីលោក Tae Woong នោះដែរ ដោយតាមការស៊ើបអង្កេតគេបានរកឃើញភាពស្អាតស្អំរបស់លោក Yoochun វិញ ហើយក៏បានកាត់ទោសឱ្យនារីទាំងនោះជាប់ពន្ធនាគារ ២ ឆ្នាំ ពីបទចោទប្រកាន់មិនពិត ក៏ដូចជាការប៉ុនប៉ងជំរិតទារប្រាក់។
៥. តារាប្រុស Seo Ha Joon
តារាប្រុស Seo Ha Joon បានផ្ទុះរឿងអាស្រូវមួយ គែការបែកធ្លាយវីដេអូរបស់ខ្លួនកំពុងសម្រេចកាមដោយខ្លួនឯង ត្រូវបានចែកចាយពេញអ៊ីនធើណេត។ ព័ត៌មាននេះបានផ្ទុះការចាប់អារម្មណ៍ និង កក្រើកយ៉ាងខ្លាំងក្នុងសង្គមសិល្បៈកូរ៉េ៕