(វីដេអូ) អង្គុយពឹងលើរទេះរុញរាប់ខែ ពេលនេះ ស៊ីន យូប៊ីន ប្រឹងដើរបានដោយខ្លួនឯងតិចៗហើយ
ថ្មីៗកន្លងទៅនេះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាសម្ដែងស្រី ស៊ីន យូប៊ីន បានបង្ហាញការព្រួយបារម្ភខ្លាំងចំពោះនាង ក្រោយបានទទួលដំណឹងថានាងមានបញ្ហាសុខភាព ដែលបានទៅសម្រាកព្យាបាលនៅប្រទេសថៃមួយរយៈ។
យ៉ាងណាមិញ ខណៈកំពុងឈឺនោះដែរ តារាសម្ដែងស្រីរូបនេះ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍សរសើរ និង មោទកភាពខ្លាំងចំពោះនាង ដែលស៊ូទៅបំពេញការងារទាំងឈឺជើងជិះរទេះរុញផង ប្រើឈើច្រត់ផង ដើម្បីចូលរួមកម្មវិធីធំៗនៅប្រទេសកូរ៉េ និង បារាំង។
ក្នុងពេលបំពេញការងារដ៏ធំទាំងឈឺជើងនោះ កញ្ញា ស៊ីន យូប៊ីន ក៏បាននិយាយរៀបរាប់ក្នុងវីដេអូឡាយរបស់ខ្លួន ដែលបានឱ្យដឹងពីមូលហេតុដែលជើងរបស់នាងឈឺខ្លាំងត្រូវជិះរទះរុញបែបនេះ ដោយសារតែនាងជួបបញ្ហាបន្តិចបន្តួចពេលថត គឺកំហុសបច្ចេកទេសទាក់ទងនឹងការថត ដែលធ្វើឱ្យនាងមានរបួសជើងខាងឆ្វេង បាក់ឆ្អឹងជំនី ប្រេះឆ្អឹងភ្លៅ ដោយពេលនោះនាងត្រូវធ្វើការវះកាត់បន្ទាន់រយៈពេល ៧ ម៉ោង ហើយស្ថានភាពជើងរបស់នាងកំពុងស្ថិតក្នុងដំណាក់កាលព្យាបាលនៅឡើយរហូតឆ្អឹងជាប់គ្នាវិញ ត្រូវការពេលយូរខែទៀត។
ដោយឡែក ថ្មីៗនេះ តារាសម្ដែងស្រី យូប៊ីន បានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស ក្រោយពីថ្នមជើងដើរកាន់ឈើច្រត់ ជិះរទេះរុញមួយរយៈកន្លងមកនេះ ក៏បានឃើញសកម្មភាពរបស់តារាស្រីរូបនេះ បានក្រោកដើរដោយខ្លួនឯងបានតិចៗវិញហើយ ដែលសភាពជើងរបស់នាងក៏បានធូរស្រាលច្រើនជិតជាសះស្បើយហើយដែរ។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖