ប្រឡូកសិល្បៈជិត ២០ ឆ្នាំ មានឈ្មោះល្បីប៉ុណ្ណឹងហើយ លឹម ជាឡាយ នៅតែខ្មាសខ្លួនឯង មិនចង់ឱ្យគេហៅតារាៗ
មហាជនដែលស្រឡាញ់គាំទ្រលោក លឹម ជាឡាយ សុទ្ធសឹងតែជ្រាបហើយថាលោកជាតារាសម្ដែងប្រុសដ៏ឆ្នើមម្នាក់ក្នុងវិស័យសិល្បៈ ដែលតែងទទួលបានពាក្យសរសើរជាមួយស្នាដៃដ៏ពោរពេញដោយទេពកោសល្យ និង ភាពប៉ិនប្រសប់ក្នុងការសម្ដែងខ្សែភាពយន្តខ្មែរជាច្រើនក្នុងតំណែងជាតួឯកប្រុសសឹងគ្រប់ភាពយន្តដែលលោកសម្ដែង។
ម្យ៉ាងវិញទៀត ក្រៅពីចាប់អារម្មណ៍ និង សរសើរពីទេពកោសល្យក្នុងវិស័យសម្ដែង តារាប្រុសដ៏មានប្រជាប្រិយភាពរូបនេះក៏តែងឆក់បានការចាប់អារម្មណ៍ និង បេះដូងអ្នកគាំទ្រនារីៗមិនតិចនោះដែរជាមួយនឹងរូបរាងមុខមាត់ដ៏ស្រស់សង្ហាមានមន្តស្នេហ៍របស់លោក។
ដោយឡែក ថ្មីៗនេះ តារាសម្ដែងប្រុស លឹម ជាឡាយ ធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ក្រោយឃើញការបង្ហោះលើហ្វេសប៊ុករបស់លោក បានរៀ់បរាប់ពីជីវិតសិល្បៈរបស់ខ្លួន ដែលបានតស៊ូដើរលើវិថីនេះជិត ២០ ឆ្នាំកន្លងមកនេះ។ លើសពីនេះ ខណៈរូបលោកបានសាងស្នាដៃមានកេរ្តិ៍ឈ្មោះល្បីប៉ុណ្ណឹងហើយ តែលោកនៅពោលខ្មាស់ខ្លួនឯងពេលដែលគេហៅថាតារាៗ ដោយសារតែរូបលោកមិនទាន់ច្បាស់ថាពាក្យតារានេះសក្តិសមនឹងរូបលោកនៅឡើយទេ។