បង្ហាញខ្លួនចូលរួមក្នុងថ្ងៃទទួលពានរង្វាន់ Zhao Liying រាយមន្តស្នេហ៍ទាក់ចិត្តអ្នកគាំទ្រខ្លាំងនៅវ័យ ៣៥ឆ្នាំ
បន្ទាប់ពីមានវត្តមានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ «Shanghai Television Festival» កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ចាប់អារម្មណ៍ឃើញថា តារាសម្ដែងស្រីជួរមុខរបស់ចិន Zhao Liying ត្រូវបានអ្នកគាំទ្រផ្តោតសំខាន់ និង យកចិត្តទុកដាក់លើនាងជាច្រើន ខណៈបង្ហាញខ្លួនក្នុងពិធីប្រគល់ពានរង្វាន់ភាពយន្តដ៏មានកិត្យានុភាពបំផុតក្នុងប្រទេសចិន។
លើសពីនេះ រូបថតដែលកំពូលតារាសម្ដែងស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គមផ្សេងៗរបស់នាង ក៏ត្រូវបានក្រុមអ្នកគាំទ្រជាច្រើន បានកោតសរសើរយ៉ាងខ្លាំងដោយសារសម្រស់ដ៏លេចធ្លោរបស់ Liying នៅវ័យ ៣៥ឆ្នាំ។
ហើយនេះមិនមែនជាការនិយាយបំផ្លើសការពិតនោះទេ សម្រាប់ Liying ក៏ព្រោះតែនាងស្ថិតនៅលំដាប់កំពូលនៃតារាសម្រស់របស់ចិន ដែលអាចថែរក្សាភាពស្រស់ស្អាតរបស់នាងឱ្យនៅតែក្មេងស្អាតជាងវ័យ ទោះបីមានការមមាញឹកខ្លាំងក្នុងអាជីពសិល្បៈនាបច្ចុប្បន្នក៏ដោយ៕