ល្បីថា ហាយសូរ Songkarn និង Mind កំពុងសាងស្នេហ៍នឹងគ្នា ស្រាប់តែ Matthew ចេញមកទម្លាយអស់មិនទុក
ទើបតែចែកផ្លូវនឹងតារាស្រី Matt ទើបបានប៉ុន្មានខែសោះ ថ្មីៗនេះ ហាយសូរ Songkarn ស្រាប់តែលេចឮពាក្យចចាមអារ៉ាមថាកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីទៀតបាត់ទៅហើយគឺជាមួយនឹងស្រីស្រស់ Mind Napsasi Surawan ដែលជាតារាសម្ដែងថៃម្នាក់មានសម្រស់ស្រស់ស្អាតខ្លាំង។
ចំពោះហេតុផលដែលធ្វើឱ្យមហាជនផ្ទុះការសង្ស័យក៏ព្រោះគេឃើញ ហាយសូរ Songkarn និង ស្រីស្រស់ Mind បណ្ដើរគ្នាទៅវាយកូនហ្គោលកាលពីពេលកន្លងទៅ។ អ្វីដែលសំខាន ទំនាក់ទំនងអ្នកទាំងពីរហាក់ជាជិតស្និទ្ធគ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញ សម្រាប់សាមីខ្លួនទាំងពីរទោះបីផ្ទុះល្បីថាបង្កាត់ភ្លើងស្នេហ៍មកជាមួយគ្នាមួយរយៈធំហើយ ក៏ពុំទាន់ឃើញអ្នកទាំងពីរចេញមុខបកស្រាយអ្វីឡើយ។
ដោយឡែក ងាកមកមើលតារាប្រុស Matthew វិញ ដែលអ្នកទៅវាយកូនហ្គោលជាមួយនឹងហាយសូរ Songkarn និង Mind បានចេញមកទម្លាយពីទំនាក់ទំនងលោក Songkarn ថា ៖ «រូបភាពដែលមហាជនឃើញលោក Songkarn និង Mind វាយកូនហ្គោលនោះគឺជារូបភាពក្នុងកម្មវិធីមួយដែលមានតារាផ្សេងទៀតបានចូលរួមដែរ។ សម្រាប់លោកផ្ទាល់ក៏ទើបបានស្គាល់ Mind ដូចគ្នា តែសម្រាប់លោក Songkarn និង លោក គឺស្គាល់គ្នាមកយូរហើយ។ ចំពោះទំនាក់ទំនងរបស់លោក Songkarn និង Mind បែបណា គឺលោកពុំបានដឹងទេ ព្រោះថាកាលដែលនៅក្នុងកម្មវិធីម្នាក់ៗហាក់ធម្មតា មិនបានជាមានសកម្មភាពអ្វីពិសេសឡើយ ដោយហេតុថាផ្តោតលើការលេងរៀងៗខ្លួន»៕