(វីដេអូ) ម៉ៃ សុគន្ធ បោះសម្តីខ្លាំងៗ ក្រោយបុរសហូបទុរេនដៀលគេ ចេញមុខសុំទោសជាមួយហេតុផលរាក់កំភែល
ថ្មីៗនេះមហាជនអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាតាមបណ្ដាញសង្គម TikTok ហាក់បង្ហាញការមិនពេញចិត្តជាខ្លាំង ក្រោយពីបានឃើញបុរសម្នាក់បង្ហោះវីដេអូបរិភោគទុរេន ដោយបានប្រើពាក្យសម្ដីមិនសមរម្យចំពោះ អ្នកស្រែ ក៏ដូចជា អ្នកក្រ។
ជាក់ស្ដែង បុរសម្នាក់ដែលមានគណនី TikTok ឈ្មោះ Fong Ly ត្រូវបានមហាជនអ្នកនិយមលេងបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok បង្ហាញការមិនពេញចិត្ត និង រិះគន់ចំពោះវីដេអូបង្ហោះមួយ ដែលបានបង្ហាញពីសកម្មភាពរបស់លោកកំពុងតែហូបទុរេន ប៉ុន្តែបានប្រើពាក្យសម្ដីមិនសមរម្យចំពោះអ្នកស្រែថា ៖ «នៅស្រុកស្រែគ្មានលុយទិញទុរេនទេ មានតែអ្នកភ្នំពេញប៉ុណ្ណោះ ដែលមានលុយទិញទុរេន»។
ក្រោយពីទទួលរងការរិះគន់ និង ត្រូវមហាជនបង្ហាញការមិនពេញចិត្តពីវីដេអូបង្ហោះរួចមក ម្ចាស់គណនី និង ម្ចាស់វីដេអូក៏បានលុបចោលនូវវីដេអូបង្ហោះរបស់ខ្លួន រួចក៏ Live បកស្រាយកំហុស ព្រមទាំងសុំទោសចំពោះមហាជនទាំងអស់ពីកំហុសដោយអចេតនានោះ។
នៅក្នុងវីដេអូសុំទោស Fong Ly ដែលជាម្ចាស់វីដេអូបរិភោគទុរេន បានបញ្ជាក់ដែរថា ការធ្វើវីដេអូននោះឡើងគឺដោយសារតែក្នុងបណ្ដាញសង្គមមានរឿងផ្ទុះថ្មីរហូតធ្វើឱ្យលោកធុញ ទើបធ្វើវីដេអូនោះឡើង ប៉ុន្តែលោកគ្មានបំណងដៀលអ្នកស្រែទេ ព្រោះលោកស្រឡាញ់អ្នកស្រែណាស់។
យ៉ាងណា បើទោះជាបានចេញមុខសុំទោសហើយក្តី បុរសខាងលើក៏នៅតែត្រូវបានមហាជនបញ្ចេញមតិមិនពេញចិត្តដូចដើម។ ជាងនេះទៅទៀត ងាកទៅកាន់លោក ម៉ៃ សុគន្ធ ក៏បានបង្ហោះសារបោះសម្តីខ្លាំងៗទៅកាន់បុរសហូបទុរេនដៀលគេនោះថា៖ «ដូចជាគ្មានអ្នកឱ្យវាសុំទោស និង ទទួលការសុំទោស ពីអាទុរេនផង! វាសុំទោសធ្វើអី គិតថាបងប្អូនទទួលយកបានមែន? សុំមតិ បងប្អូនទទួលយកបានទេ??»៕