ស្ងាត់ៗ! Son Ye Jin ជះលុយជាង ១៨ លានដុល្លារ ទិញអគារមួយកម្ពស់ ៣ ជាន់ នៅកណ្តាលក្រុងសេអ៊ូល
បើតាមការរាយការណ៍ឱ្យដឹងចេញពីឧស្សាហកម្មអចលនទ្រព្យនៅក្នុងប្រទេសកូរ៉េ កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ បាននិយាយថា តារាសម្ដែងស្រី Son Ye Jin បានចំណាយលុយចំនួន ១៨ ៦៤៧ ០៩២ ដុល្លារអាមេរិក ដើម្បីទិញយកអគារកម្ពស់ ៣ ជាន់ នៅកណ្តាលទីក្រុងសេអ៊ូល។
ក្នុងនោះដែរ ទាក់ទងនឹងទីតាំងអាគារមួយនេះ គឺស្ថិតនៅក្នុងតំបន់ Super Station ដែលតារាស្រីរូបនេះ បានទិញក្នុងខែសីហា ឆ្នាំ ២០២២ និង ទូទាត់សមតុល្យរួចរាល់ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ដោយដាក់ឈ្មោះនាងផ្ទាល់គឺម្ចាស់កម្មសិទ្ធិ ប៉ុន្តែ បច្ចុប្បន្នអគារមួយនេះត្រូវបានរុះរើដើម្បីសាងសង់កែលម្អថ្មីហើយ។
រូបភាពតំណាង
គួរឱ្យដឹងបន្ថែមថា តារាសម្ដែងស្រីវ័យ ៤១ ឆ្នាំរូបនេះ ក៏ជាម្ចាស់អគារដទៃនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗដូចជា Cheongdam, Sinsa និង Hapjeong ផងដែរ៕