(វីដេអូ) កាត់ទឹកមិនដាច់កាត់សាច់មិនបាន! សាពូន មីដាដា សន្យាជាមួយកូនៗមិនយកប្រពន្ធទៀតដាច់ខាត
ច្រើនឆ្នាំមកហើយដែលជីវិតគ្រួសាររបស់តារាសម្ដែងស្រីដ៏ល្បីល្បាញ សឿ សុធារ៉ា និង លោក សាពូន មីដាដា ជួបរឿងរកាំរកូស ហើយមកដល់ពេលនេះ ប្ដីប្រពន្ធអ្នកទាំងពីរបានអះអាងថា បានចែកផ្លូវគ្នាដើររៀងខ្លួនហើយ ដោយកូនប្រុសស្រីទាំង ២ របស់ពួកគេ ទុកឱ្យម្ដាយជាអ្នកមើលថែ ហើយចំណែកលោក សាពូន មីដាដា ក៏តែងមកជួបផ្ដល់ភាពកក់ក្ដៅដល់កូនៗរឿយៗផងដែរ។
ដ្បិតថាលោក សាពូន មីដាដា ស្ពាយឈ្មោះជាពោះម៉ាយច្រើនឆ្នាំមកហើយក្ដី ប៉ុន្ដែមកដល់ពេលនេះ តារាប្រុសរូបនេះ នៅមិនទាន់ស្វែងរកដៃគូជីវិតថ្មីមកមើថែបេះដូងនៅឡើយទេ ចំណែកឯអ្នកនាង សឿ សុធារ៉ា ក៏រវល់មើលថែកូនៗមិនទាន់មានស្នេហាថ្មីដែរ។
និយាយដល់រឿងយកគូជីវិតថ្មី លោក សាពូន មីដាដា បានបង្ហោះសារនៅលើហ្វេសប៊ុក បង្ហាញពីការសន្ទនារវាងលោក និង កូនៗថា លោកនឹងមិនយកប្រពន្ធទៀតទេ។
សាពូន មីដាដា បានបកស្រាយបទ «បុរសម្នាក់ដែលគិតដល់អូន» ផ្ទាល់ ហើយបង្ហោះលើហ្វេសប៊ុក ដោយដាក់ Caption ថា ៖ «កូនសួរ ពុកបទហ្នឹងពុកច្រៀងឱ្យនារីណា? ហើយនារីនោះស្អាតទេពុក? ពុកនិពន្ធ និង ច្រៀងឱ្យនារីម្នាក់កាលពីពុកនៅជាអ្នកភ្លេងម្ល៉េះ នារីនោះក៏ស្អាតដែរ ស្អាតបែបកាលនោះ? ហើយកូនសុំស្នើពុកកុំយកប្រពន្ធទៀតអីណាពុក ពុកសន្យាថាមិនយកប្រពន្ធទៀតទេកូន»៕