(វីដេអូ) ភ្ញាក់ផ្អើល! អ្នកដឹកនាំល្បី Eco Vaksong ទម្លាយរឿងមួយ ក្រោយការស្ងាត់បាត់ឈឹង សុខ ស្រីនាង ពីវិថីសិល្បៈ
ជាការពិតណាស់ រយៈពេលប្រមាណខែចុងក្រោយនេះ មហាជនអ្នកគាំទ្រតារាចម្រៀង សុខ ស្រីនាង ហាក់មានក្តីនឹករឭកដល់អ្នកនាងយ៉ាងខ្លាំង ក្រោយពីការបាត់មុខនៅលើវិស័យសិល្បៈ។
ក្រឡេកទៅមើល ផេកហ្វេសប៊ុកផ្លូវការរបស់អ្នកនាង សុខ ស្រីនាង ក៏ហាក់មិនសូវជាបង្ហាញសកម្មភាពប្រចាំថ្ងៃនោះដែរ ដោយការបង្ហោះរូបភាពក្រោយគេបង្អស់របស់តារាចម្រៀងស្រីរូបនេះ គឺនៅកំឡុងខែមេសា ឆ្នាំ ២០២៣ ក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន។
យ៉ាងណាមិញ ថ្មីៗនេះ មហាជនអ្នកគាំទ្របានទទួលដំណឹងមួយពីស្ងាត់លើវិស័យសិល្បៈរបស់ សុខ ស្រីនាង បន្ទាប់ពីអ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាសម្នាក់ឈ្មោះ Eco Vaksong បានបង្ហោះវីដេអូនៃសកម្មភាពក្រៅឆាកថត MV របស់ សុខ ស្រីនាង និង ឱក សុគន្ធកញ្ញា ដោយបញ្ជាក់ថា ចម្រៀងនោះជាស្នាដៃចុងក្រោយលើវិថីសិល្បៈរបស់ សុខ ស្រីនាង ថែមទៀតផង។
អ្នកដឹកនាំល្បី លោក Eco Vaksong បានរៀបរាប់ថា ៖ «ស្នេហាខ្ញុំផ្លូវ ២ ជាបទចុងក្រោយរបស់ សុខ ស្រីនាង! អនុស្សាវរីយ៍ល្អៗ ដែលធ្លាប់ធ្វើការជាមួយគ្នារយៈ ៦ ឆ្នាំ។ សកម្មភាពឈុតឆាកសម្តែងក្រៅឆាក ចង់ប្រាប់ថានឹកគាត់»៕
សូមទស្សនាវីដេអូខាងក្រោម៖