ស្ងាត់បាត់មុខមួយរយៈ ត្រឡប់មកវិញ Kao និង ស្វាមីបង្អួតផ្ទះថ្មីម៉ូដស្អាតប្លែកគ្មានពីរ
សម្រាប់គូស្វាមីភរិយាតារាស្រី Kaew Jarinya និង Toni ចាប់តាំងពីរៀបការជាមួយគ្នាមក ស្វាមីភរិយាមួយគូនេះហាក់មិនដែលលេចមុខនៅក្នុងសិល្បៈ ឬ ការសម្ភាសផ្សេងៗញឹកញាប់ដូចមុនឡើយ ធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីរមានក្តីនឹកព្រាត។
ក្រោយរៀបការរួចគេសង្កេតឃើញថា អ្នកទាំងពីរបានទៅរស់នៅប្រើប្រាស់ជីវិតយ៉ាងសាមញ្ញនៅស្រុកស្រែចម្ការ ដោយសុខចិត្តលះបង់ជីវិតហាយសូរនៅទីក្រុងចោលដោយមិនស្តាយស្រណោះ។
បាត់មុខមួយរយៈមក ពេលនេះ Kaew Jarinya និង Toni បានលេចមុខបង្ហាញសុខទុក្ខឱ្យអ្នកគាំទ្រអ្នកទាំងពីរបានឃើញហើយ ព្រមទាំងបង្ហាញផ្ទះថ្មីស្អាតប្លែក ធ្វើឱ្យម្នាក់ៗឃើញហើយលាន់មាត់វ៉ាវទៀតផង។ ជុំវិញរូបភាពផ្ទះថ្មី ដែលអ្នកទាំងពីរបានថតមកបង្ហោះនេះដែរ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរមិនដាច់ពីមាត់ឡើយថា អ្នកទាំងពីរមានគំនិតថ្មីៗ រកនឹករចនាម៉ូដផ្ទះស្អាតប្លែកសឹងមិនជាន់គំរូផ្ទះដទៃឡើយ៕