ញាក់សាច់! គ្រាន់តែនាឡិកាដៃ Bam Bam ពាក់លេងសោះ អាចទិញវីឡាធំមួយខ្នងរស់នៅស្រួល
ភាគច្រើនមហាជនក្នុង និង ក្រៅប្រទេសថៃ សុទ្ធតែបានស្គាល់រួចមកហើយ កំពូលតារាប្រុសវ័យក្មេងរូបសង្ហា Bam Bam ដែលជាសមាជិកក្រុមចម្រៀង K-Pop Got 7 ដែលពេលនេះកំពុងក្លាយ Idol របស់យុវវ័យសម័យថ្មី។ តារាប្រុសរូបនេះមានឈ្មោះពេញថា Kunpimook Bhuwakul ជាជាតិថៃ បច្ចុប្បន្នមានអាយុ ២៤ ឆ្នាំ ហើយកំពុងតែទទួលបានការគាំទ្រខ្លាំងទាំងក្នុង និង ក្រៅស្រុក។
មហាជនថៃតែងកោតសរសើរ និង មានមោទកភាពណាស់ចំពោះសមត្ថភាពតារាប្រុសរូបនេះ ដែលអាចឈានចាប់ក្ដីស្រមៃធ្វើជាតារា K-Pop បានល្បីទូទាំងសកល។ ខណៈដែលក្លាយជាតារាលំដាប់ពិភពលោកនេះ ជីវិតរបស់ Bam Bam ពិតជាហាយសូរ និង រស់នៅស៊ីវិល័យខ្លាំង ហើយរាល់របស់ប្រើប្រាស់នីមួយៗសុទ្ធសឹងមានតម្លៃថ្លៃ និង ប្រ៊េន។
តួយ៉ាងថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍ចំពោះនាឡិកា តារាប្រុស Bam Bam ដែលពាក់នឹងដៃម៉ាក Jacob 8 co. Astronomia Solar Planets – Zodiac ដែលជានាឡិកាមានតម្លៃថ្លៃរហូតដល់ ១៤ លានបាត ស្មើប្រមាណជាង ៤០ ម៉ឺនដុល្លារឯណោះ។ ជាមួយនឹងនឹងតម្លៃនេះ សម្រាប់មនុស្សសាមញ្ញាធម្មតាគឺអាចទិញវីឡាដ៏ស្កឹមស្កៃរស់នៅបានយ៉ាងសុខស្រួលបាត់ទៅហើយ តែសម្រាប់ Bam Bam ជាតារាលំបាប់ពិភពលោកតម្លៃប៉ុណ្ណេះវាជារឿងធម្មតាទៅហើយសម្រាប់លោក៕