កាន់តែក្ដៅ! Aaron Yan ត្រូវប៉ូលិសបើកការស៊ើបអង្កេត លើករណីបំពានអតីតមិត្តប្រុសទាំងមិនទាន់គ្រប់អាយុ
យោងតាមការចុះផ្សាយរបស់ ET Today បានឱ្យដឹងថា ការិយាល័យរដ្ឋអាជ្ញាស្រុក Shilin ក្នុងទីក្រុងតៃប៉ិ បានបើកការស៊ើបអង្កេតលើករណី តារាសម្ដែងប្រុស Aaron Yan បង្ខំអតីតមិត្តប្រុសអាយុ ១៧ឆ្នាំរួមមេត្រីជាមួយគ្នា ហើយថតឃ្លីបវីដេអូ ក្រោយមកក៏បានបែកធ្លាយវីដេអូរបស់អ្នកទាំងពីរនៅបណ្តាញសង្គម។
ក្នុងនោះដែរ ការិយាល័យរដ្ឋអាជ្ញាក៏បាននិយាយថា រឿងអាស្រូវផ្លូវភេទរបស់តារាប្រុសវ័យ ៣៨ឆ្នាំរូបនេះ បានជះឥទ្ធិពលអវិជ្ជមានមិនល្អប៉ះពាល់ដល់សង្គមយ៉ាងខ្លាំង និងបានស្នើសុំឱ្យប៉ូលិសស្វែងរកភស្តុតាងបន្ថែម ព្រមទាំងកោះហៅអ្នកពាក់ព័ន្ធក្នុងករណីនេះមានបំភ្លឺម្តងទៀត។
លើសពីនេះ តាមច្បាប់របស់តៃវ៉ាន់បានចែងថា អាជ្ញាធរមានសិទ្ធិបើកការស៊ើបអង្កេតជាសាធារណៈ ប្រឆាំងនឹងបុគ្គលដែលបំពានច្បាប់ និង ផ្តល់ការប៉ះពាល់អវិជ្ជមានដល់សង្គម ដោយមិនចាំបាច់ជនរងគ្រោះសរសេរពាក្យបណ្តឹងនោះទេ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ តារាប្រុស Aaron Yan ក៏បានបង្ហាញខ្លួនក្នុងសន្និសីទនោះដែរ ដោយទៅដល់ លោកក៏បានធ្វើការឱនសុំទោសអតីតគូស្នេហ៍ ដោយនិយាយថា៖ «Yao Le ខ្ញុំមកទីនេះ គឺចង់ធ្វើការសុំទោសលោកដោយស្មោះ ដែលធ្វើឱ្យលោកប្រឈមនឹងរឿងរ៉ាវដែលលោកមិនគួរប្រឈមក្នុងជីវិតមួយនេះ។ ខ្ញុំពិតជាសុំទោស សុំទោសពិតមែន។ នេះគឺជាសន្និសីទកាសែតរបស់លោក ហើយលោកក៏ប្រហែលមានពាក្យជាច្រើនត្រូវនិយាយដែរ ដូច្នេះខ្ញុំទុកឱ្យលោកនិយាយចុះ។ ប្រសិនបើមានបញ្ហាអ្វីនៅថ្ងៃមុខទៀត ខ្ញុំនឹងឆ្លើយតប ហើយប្រសិនបើលោកចង់នៅបន្តភាពជិតស្និទ្ធជាមួយគ្នា ក៏ខ្ញុំអូខេដែរ»៕