ផ្ទុះការភ្ញាក់ផ្អើល! មៃ សុគន្ធ បង្ហោះសារថ្មីមួយទៀត ខ្លឹមសារក្តៅគគុកណាស់
ក្នុងបណ្ដាញសង្គមហ្វេសប៊ុកមួយរយៈពេលចុងក្រោយនេះ តារាចម្រៀងរ៉េប វណ្ណដា បានក្លាយជាប្រធានក្តៅគគុកជាងសព្វដង ក៏ព្រោះតែការបែកធ្លាយវីដេអូប៉ះសម្ដីគ្នាយ៉ាងតឹងសរសៃ-ក ជាមួយនឹងលោក Hara Yuth ។ ក្នុងនោះ បើទោះបីជាភាគីខាងលោក Hara Yuth បានចេញមុខបកស្រាយពីមូលហេតុ ព្រមទាំងដំណើរដើមទងដែលធ្វើឱ្យកើតឡើងនូវបញ្ហាទាំងនោះរួចទៅហើយក្ដី តែរឿងរ៉ាវនេះក៏នៅតែត្រូវបានមហាជនលើកយកមកជជែកវែកញែកដដែល។
បន្ទាប់ពីនៅតែមានការលើកយកប្រធានបទខាងលើមកជជែកវែកញែកដូចដើមនោះ ស្រាប់តែនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ លោក Hara Yuth បានបង្ហោះសារបញ្ជាក់ថា លោក និង វណ្ណដា បានបញ្ចប់រឿងតាំងពីលោកបានឡាយបកស្រាយមកម្ល៉េះ និង មិនត្រូវការតុលាការ មិនមាននៅក្នុងហេតុការណ៍មកកាត់ក្ដីឱ្យនោះទេ។
យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងដែលកំពុងតែពុះក្តៅខ្លាំងនេះ គេក៏បានឃើញលោក ម៉ៃ សុគន្ធ បង្ហោះសារខ្លីមួយ ដែលធ្វើឱ្យមហាជនជាច្រើនគិតថា លោកបានឆ្លើយតបបែបដៀមដាម បញ្ឆិតបញ្ឆៀង ទៅកាន់លោក Hara Yuth ដោយនៅក្នុងការបង្ហោះមួយនោះ លោកបានលើកឡើងថា ៖ «ឈ្លោះជាមួយគេម្នាក់ឯង ឌឺដងគេម្នាក់ឯង ឡាយបកស្រាយម្នាក់ឯង បញ្ចប់ម្នាក់ឯង។ល។ សុំបទតោង»៕