គគ្រឹកគគ្រេងណាស់! ជំទាវ ចន ច័ន្ទលក្ខិណា រៀបចំខួបកំណើត ៤៣ ឆ្នាំ សុទ្ធតែអ្នកមានមុខមាត់ក្នុងសង្គមចូលរួម
កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបចំកម្មវិធីខួបកំណើតយ៉ាងគគ្រឹកគគ្រេង និង ទទួលបានការជូនពរយ៉ាងច្រើនពីសំណាក់មហាជនផងដែរ។
ពិធីខួបកំណើតគម្រប់វ័យ ៤៣ ឆ្នាំ តារាសម្ដែងជើងចាស់ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបចំយ៉ាងអភិជន ជួបជុំក្រុមគ្រួសារ មិត្តភក្តិ អ្នកសិល្បៈ និង អ្នកមានមុខមានមាត់ក្នុងសង្គមជាច្រើនទៀតផង។
ក្នុងនោះ ជំទាវ ចន ច័ន្ទលក្ខិណា បានរៀបចំកម្មវិធីដល់ទៅ ២ ដោយមួយរៀបចំជួបជុំគ្នានឹងក្រុមគ្រួសារ ព្រមទាំងមិត្តស្និទ្ធស្នាល។ រីឯមួយទៀត មានភ្ញៀវកិត្តិយសច្រើនបានចូលរួម។ លើសពីនោះ ក្រោយពីបញ្ចប់កម្មវិធីខួបកំណើតហើយនោះ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះរូបជាច្រើនសន្លឹក បង្ហាញពីកម្មវិធីក្នុងថ្ងៃពិសេសរបស់ខ្លួនមើលទៅពោរពេញដោយភាពសប្បាយរីករាយ និង សុភមង្គល៕