Hara Yuth បញ្ជាក់ថា រឿងខ្លួននឹង វណ្ណដា បានបញ្ចប់ហើយ នៅឡើយតុលាការមិនមានក្នុងហេតុការណ៍
មហាជនបានជ្រាបមកហើយថា រយៈពេលប៉ុន្មានថ្ងៃមកនេះ តារាចម្រៀងរ៉េប វណ្ណដា បានក្លាយជាប្រធានក្តៅគគុកជាងសព្វដង ក៏ព្រោះតែការបែកធ្លាយវីដេអូប៉ះសម្ដីគ្នាយ៉ាងតឹងសរសៃ-ក ជាមួយនឹងលោក Hara Yuth ។ ក្នុងនោះ បើទោះបីជាភាគីខាងលោក Hara Yuth បានចេញមុខបកស្រាយពីមូលហេតុ ព្រមទាំងដំណើរដើមទងដែលធ្វើឱ្យកើតឡើងនូវបញ្ហាទាំងនោះរួចទៅហើយក្ដី តែរឿងរ៉ាវនេះក៏នៅតែត្រូវបានមហាជនលើកយកមកជជែកវែកញែកដដែល។
បន្ទាប់ពីនៅតែមានការលើកយកប្រធានបទខាងលើមកជជែកវែកញែកដូចដើមនោះ ស្រាប់តែនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៣ លោក Hara Yuth បានបង្ហោះសារបញ្ជាក់ថា លោក និង វណ្ណដា បានបញ្ចប់រឿងតាំងពីលោកបានឡាយបកស្រាយមកម្ល៉េះ តែនៅឡើយតុលាការមិនមានក្នុងហេតុការណ៍នោះទេ។
លោក Hara Yuth បានរៀបរាប់ថា៖ «ខ្ញុំ និ ងបុគ្គល ដែលខ្ញុំមានបញ្ហា គឺថាបញ្ចប់រឿងទាំងសងខាងរួចហើយ! រឿងក៏ខ្ញុំព្យាយាមបញ្ចប់ តាំងពីម្សិលមិញជាមួយការ live ក្នុងរយៈពេលខ្លីរួចហើយ។ សូមកុំព្យាយាម យកភាពក្ដៅក្រហាយមកដាក់ខ្លួនអី! រឿងខ្ញុំ ជាមួយគេ ខ្ញុំដោះស្រាយជាមួយគេ មិនត្រូវការតុលាការ មិនមាននៅក្នុងហេតុការណ៍មកកាត់ក្ដីឱ្យខ្ញុំទេ ខ្ញុំចង ខ្ញុំស្រាយ។ harayuth vs vannda គឺសុំបញ្ចប់ត្រឹមថ្ងៃនេះ! អរគុណ»៕