ខាងប៉ុស្តិ៍ត្រៀមលើកឱ្យសម្ដែងជាតួឯក តែ Donut បែរត្រូវមហាជនរិះគន់ស្ពឹកមុខទៅវិញ
សម្រាប់តារាប្រុសវ័យក្មេង Donut Phattharapon មិនត្រឹមតែមានសម្រស់អាចទាក់ទាញ់ចិត្តមហាជនអ្នកគាំទ្រយុវវ័យជាច្រើននាក់នោះទេ តែបើក្រឡែកទៅមើលសមត្ថភាពការសម្តែងរបស់តារាប្រុសសង្ហារូបនេះក៏មិនធម្មតាដែរ ពោលគឺ ទឹកដៃសម្តែងមិនចាញ់តារារៀមច្បងឡើយ។
ដោយឡែក អ្វីដែលមហាជនរំភើបចិត្តជាទីបំផុតនោះគឺ ក្រោយឃើញតារាប្រុសរូបនេះរីកមុខរីកមាត់ អាចធ្វើឱ្យនាយកប្រតិបត្តិប៉ុស្តិ៍លេខ ៧ មើលឃើញពីសមត្ថភាព រហូតត្រៀមរុញតារាប្រុសវ័យក្មេងរូបនេះក្លាយជាតួឯកថែមទៀតផង។
យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានដំណឹងថា ខាងប៉ុស្តិ៍លេខ ៧ ត្រៀមរុញតារាប្រុស Donut Phattharapon ក្លាយជាតួឯកភ្លាម ស្រាប់តែមានអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិរិះគន់តារាប្រុសរូបនេះភ្លែត ដោយបោះសម្តីផាំងៗថា ៖ «តាមដានការសម្តែងមករហូតហើយ តែសមត្ថភាពមិនសមជាតួឯកឡើយ ទៅមិនរួចនោះទេ»៕