(វីដេអូ) អធិកអធមណាស់! មង្គលការ Youtuber ល្បីឈ្មោះ Raven Blaze លេចមុខសុទ្ធតារាល្បីៗជាច្រើនចូលរួម
នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ ម្សិលមិញនេះ ទីបំផុតបុរសសង្ហា Youtuber ល្បីឈ្មោះ Raven Blaze បានដឹកដៃគូស្នេហ៍បណ្ដូលចិត្តចូលរោងការតាមប្រពៃណីហើយ ក្រោយពួកគេទាំងពីរស្រឡាញ់មើលចិត្តថ្លើមគ្នារយៈពេល ១២ ឆ្នាំ ដែលស្នេហានេះ គឺជាស្នេហាដំបូងទៀតផង។
ក្នុងកម្មវិធីសិរីមង្គលរបស់ Youtuber រូបនេះ និង គូស្នេហ៍បានរៀបចំឡើងយ៉ាងស្អាតប្រណីត និង អាធិកអធមខ្លាំង មានវត្តមានរបស់បងប្អូន មិត្តអ្នកសិល្បៈជាច្រើនអញ្ជើញចូលរួមអបអរពេញដោយស្នាមញញឹម និងរំភើបចិត្តជំនួសអ្នកទាំងពីរ។
បើក្រឡេកទៅមើលទិដ្ឋភាពនាពេលល្ងាចជាកម្មវិធីជប់លៀងនៃថ្ងៃមង្គលនេះ ឃើញថាមានការរៀបចំកាន់តែប្រណីត និង ត្រជាក់ភ្នែកខ្លាំងនៃបរិវេណរោងការទាំងមូល និង ឃើញមានវត្តមានរបស់តារាល្បីៗជាច្រើនដួងចូលរួមជាភ្ញៀវកិត្តិយសធ្វើការអបអរដល់ថ្ងៃមង្គលរបស់ Youtuber រូបនេះ។
អ្វីកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍ខ្លាំង ភ្ញៀវកិត្តិយសដែលជាអ្នកសិល្បៈជាច្រើនដួង ទាំង Youtuber តារាសម្ដែង បវរកញ្ញា តារាចម្រៀង បានតុបតែងខ្លួនយ៉ាងខ្ញង់ៗរៀងៗខ្លួនប្រជែងសម្រស់គ្នា ដែលមើលទៅស្អាតៗមិនចាញ់គ្នានៅក្នុងរោងការនេះផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖