ផ្ទុះការវែកញែកជាថ្មី! «How About Now?» Version អកកាដង់ សុខុម រចនា ស្វែងរកលែងឃើញហើយលើ Youtube
ក្រោយស្ងប់ស្ងាត់អស់រយៈពេលប៉ុន្មានថ្ងៃ ជុំវិញបទចម្រៀង «How About Now?» អកកាដង់ ដែលជាការ Cover របស់កញ្ញា សុខុម រចនា លែងជាប្រធានបទក្តៅនោះ ស្រាប់តែនៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣ នេះ ប្រធានបទខាងលើនេះ ត្រូវបានផ្ទុះការវែកញែកជាថ្មីម្តងទៀតហើយ។
ក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចែករំលែក និង បញ្ចេញមតិរៀងៗខ្លួនថា នៅថ្ងៃទី ១៩ ខែមិថុនា នេះ ចម្រៀង Cover បែបអកកាដង់បទ «How About Now?» របស់កញ្ញា សុខុម រចនា មិនអាចស្វែងរកឃើញនៅលើ Youtube ទៀតនោះឡើយ ដោយពេលកន្លងមក ចម្រៀង Cover អកកាដង់នេះ គឺឈរលំដាប់លើគេក្រោយពីមានការទស្សនាដល់ទៅ 32M។
យ៉ាងណាមិញ បើទោះជាការស្វែងរកបទ «How About Now?» អកកាដង់ ជាការ Cover របស់ សុខុម រចនា មិនឃើញក៏ពិតមែន ប៉ុន្តែបទនេះនៅតែមានក្នុង Channel Youtube ដូចដើម ពោលគឺមិនបានលុបបាត់ចោលទៅណាឡើយ៕