អ៊ួង សូរិយា និង ហេង ពិទូ ចេញមុខបញ្ចេញមតិរឿងម្ចាស់ចម្រៀងដើម និង អ្នក Cover
នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ គណនីហ្វេសប៊ុកផេករបស់តារាចម្រៀង Original Song ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» លោក អ៊ួង សូរិយា បានបង្ហោះ Status មួយពាក់ព័ន្ធនឹងរឿងចម្រៀងរបស់ម្ចាស់ដើម និង អ្នក Cover ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
សារនោះ លោក អ៊ួង សូរិយា បានរៀបរាប់ថា៖ «Original vs Cover តស់ជជែកគ្នាលេង? ប្តូរគំនិត វែកញែកបែបសិល្បៈ»។ លើសពីនោះ នៅខាងក្រោម Status លោក អ៊ួង សូរិយា ក៏បានចូលបញ្ចេញមតិបន្ថែមទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកថា៖ «ជាអ្នកខំបង្កើត ប្រើប្រាស់គំនិតច្នៃប្រឌិត បូករួមនឹងការស្រមើសម្រៃទម្រាំបានចេញជាមួយបទៗ។ ប៉ុន្តែពេលខ្លះត្រូវបានមហាជនដាក់ទោសថាមានចិត្តចង្អៀតចង្អល់ទៅវិញ»។
Status និង ការបញ្ចេញមតិខាងលើនោះដែរ លោក ហេង ពិទូ ដែលជាតារាចម្រៀង និង អ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀងមួយរូបនោះ ក៏បានចេញមកបញ្ចេញមតិបែបនេះថា៖ «បើគ្មាន Original Song ក៏គ្មាន Cover។ Cover = ត្រាប់តាម។ សូមជម្រាបសួរ»៕