(វីដេអូ) ថា លីម តិចម៉េង ទៅច្រៀងពីរោះ ដល់មកស្ដាប់ប្អូនស្រីច្រៀងម្ដង ក៏មិនធម្មតាដែរ
ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ក្រៅពីមានទឹកដមសំឡេងដ៏ធ្ងន់ពីរោះឆក់បានបេះដូងអ្នកគាំទ្រហើយនោះ តិចម៉េង ក៏ធ្វើឱ្យមហាជនស្រឡាញ់ចូលចិត្តលោកតាមរយៈរូបរាងសង្ហា ជាពិសេសចរិតក្រមិចក្រមើម លេងសើចច្រើនរបស់លោកដែរ។
យ៉ាងណាមិញកន្លងមក អ្នកគាំទ្រភាគច្រើនបានជ្រាបខ្លះៗរួចមកហើយពីរឿងរ៉ាវជីវិតគ្រួសាររបស់ លីម តិចម៉េង តែមានអ្នកគាំទ្រមួយចំនួននៅមិនទាន់បានដឹងថា តិចម៉េង មានប្អូនស្រីម្នាក់ធំពេញវ័យហើយ ថែមទាំងស្រស់ស្អាតឈ្មោះថា លីម មួយចេង ចំណែកចរិតក្រមិចក្រមើម រួសរាយមិនចាញ់បងប្រុសប៉ុន្មានទេ។
លើសពីនេះ លើបណ្ដាញសង្គមទាំងហ្វេសប៊ុក និង TikTok ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះប្អូនស្រីរបស់អាយដលតូច លីម តិចម៉េង ដោយមហាជនអ្នកគាំទ្រធ្លាប់តែបានស្ដាប់អាយដលរូបនេះច្រៀង តែពេលបានស្ដាប់ប្អូនស្រីរបស់លោក ដែលមានឈ្មោះ លីម មួយចេង ច្រៀងវិញម្ដង ក៏មានសមត្ថភាពច្រៀងបានពីរោះមិនចាញ់បងប្រុសប៉ុន្មានដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖