អ្នកគាំទ្ររំជួលចិត្ត ពេលឃើញ Jooy ពោលពាក្យយ៉ាងចាក់ដោតទៅកូនសំណព្វ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន
ចាប់តាំងពីលាឈ្មោះនៅលីវស្រវាសាងគ្រួសារយ៉ាងកក់ក្តៅអស់រយៈពេលជាច្រើនឆ្នាំមក ជីវិតតារាស្រី Jooy និង DJ Push ដែលជាស្វាមីហាក់កាន់តែមានពន្លឺចែងចាំងមិនចាញ់គ្រួសារតារាផ្សេងឡើយ ពោលគឺមហាជនឃើញហើយអ្នកណាៗក៏ប្រាថ្នាចង់បានជីវិតដូចគូស្វាមីភរិយាអ្នកទាំងពីរដែរ។
អ្វីដែលរំភើបចិត្តជំនួសនោះ ក្រោយរៀបការរួចស្វាមីភរិយាមួយគូនេះក៏ទទួលបានតំណក់ឈាមមួយគ្រាប់ប្រៀបដូចគ្រាប់ពេជ្រចូលមកក្នុងគ្រួសារយ៉ាងកក់ក្តៅ ដែលមកទល់ពេលនេះកូនប្រុសតូចរបស់អ្នកទាំងពីរមានអាយុជិត ១ ខួបហើយ។
យ៉ាងណាមិញ មកដល់ថ្ងៃកំណើតរបស់ខ្លួន Jooy ក៏បានទម្លាយអារម្មណ៍ច្បាស់ៗថា នាងមិនចង់បានអ្វីឡើយនៅក្នុងថ្ងៃពិសេសមួយនេះ ព្រោះនាងមានកាដូដ៏ធំមួយនៅក្នុងជីវិតហើយគឺ កូនប្រុស។ លើសពីនេះទៅទៀត Jooy ថែមទាំងបានពោលពាក្យយ៉ាងចាក់ដោតនៅក្នុងថ្ងៃកំណើតខ្លួនថា ៖ «កូនគឺជាកាដូ និង កែវភ្នែកដ៏សំខាន់បំផុតសម្រាប់ម្តាយ»៕