(វីដេអូ) ក្តៅគគុក! Rosé ចេញមុខទម្លាយការពិតពី Jennie ក្រោយច្រៀងៗសុខៗចុះពីលើឆាកទាំងពាក់កណ្ដាលទី
បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីជុំវិញពិភពលោក ក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីរួច ថ្មីៗនេះ ក្រុមចម្រៀងនារីកូរ៉េ Blackpink បានបន្តដំណើរធ្វើការបន្តទៀតទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់ការសម្ដែងចំនួនពីរទីក្រុងបន្ថែមទៀត ពោលគឺនៅក្នុងទីក្រុងស៊ីដនី និង ទីក្រុងមែលប៊ន។
ជាក់ស្ដែង កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ការប្រគំតន្រ្តីថ្ងៃដំបូងរបស់ពួកគេនៅទីក្រុងមែលប៊ន មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់។ ដោយឡែក អ្វីដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺកំឡុងពេលពួកគេបានសម្ដែងបទ «Lovesick Girls» ស្រីស្អាត Jennie ស្រាប់តែដើរចុះទៅក្រោមឆាកភ្លាមៗ ដែលធ្វើឱ្យអ្នកគាំទ្រកំពុងតែទស្សនាផ្ទាល់ឆ្ងល់ស្ទើរគ្រប់គ្នា។
បន្ទាប់មកស្រីស្រស់រាងតូច Rosé ក៏បានបង្ហើបប្រាប់អ្នកគាំទ្រថា ៖ «ថ្ងៃនេះ Jennie មានសុខភាពមិនសូវល្អទេ ដូច្នេះនាងត្រូវការពេលបន្ថែមដើម្បីសម្រាកសម្រាប់សម្តែងនៅការប្រគំតន្ត្រីនៅប៉ុន្មានថ្ងៃខាងមុខទៀត ដូច្នេះសង្ឃឹមអ្នកគ្រប់គ្នានឹងយល់»៕ ចង់ជ្រាបកាន់តែច្បាស់ សូមចុចទីនេះដើម្បីទស្សនាវីដេអូរបស់ Jennie & ចុចទីនេះដើម្បីទស្សនាវីដេអូរបស់ Rosé និយាយ៕