(វីដេអូ) សំឡេងឡើងឆ្វាច! កំលោះអ្នកឆុងកាហ្វេ នាង សម្បត្តិ ធ្វើឱ្យគណៈកម្មការព្រឺសម្បុរ ក្រោយបង្ហើរសំនៀងបាន ២០ វិនាទី
មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ៣ បានជ្រាបហើយថានៅរាត្រីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ នេះ កម្មវិធីបានឈានដល់វគ្គ Blind Auditions សប្ដាហ៍ទី ២ ហើយ ដែលឃើញថាសប្ដាហ៍នេះ មានបេក្ខភាពជាច្រើនគួរឱ្យចាប់អារម្មណ៍ខ្លាំងសុទ្ធសឹងតែមានសមត្ថភាពច្រៀងយ៉ាងពីរោះៗ។
ក្នុងសប្ដាហ៍ទី ២ នេះដែរ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមកំពុងតែចាប់អារម្មណ៍ទៅលើបេក្ខភាពមួយរូបមកពីខេត្តកណ្ដាល ឈ្មោះ នាង សម្បត្តិ ដែលមានសមត្ថភាពខ្លាំងបានបកស្រាយបទ «ចងចាំ» ពីរោះមិនធម្មតា ដោយបេក្ខភាពរូបនេះស្រែកច្រៀងត្រឹមតែប្រមាណ ២០ វិនាទី ក៏ឆក់បានចិត្តគណៈកម្មការឱ្យចុចប៊ូតុងបង្វិលកៅអីទាំង ៤ រូបបន្តៗគ្នា។ ក្នុងនោះ បេក្ខភាពដ៏លេចធ្លោ នាង សម្បត្តិ ក៏បានជ្រើសចូលទៅកាន់ក្រុមរបស់ Coach ណុប ប៉ាយ៉ារិទ្ធ ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖