ស្ងាត់ៗ! រ៉េត សារីតា ទទួលសិទ្ធិគ្រប់គ្រងថ្នាក់ជាតិ កម្មវិធីបវរកញ្ញា Miss Cambodia 2023 ប្រចាំខេត្តកំពត
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ មហាជននិយមតាមដានកម្មវិធីប្រកួតបវរកញ្ញា ជាពិសេស Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ហាក់រំភើបចិត្តយ៉ាងខ្លាំង ក្រោយពីបវរកញ្ញាកម្ពុជារូបនេះ បានក្លាយទៅជាអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធី Miss Cambodia 2023 ឬ បវរកញ្ញាកម្ពុជា ២០២៣។
បើតាមការបង្ហោះនូវការស្វាគមន៍ដល់កញ្ញា រ៉េត សារីតា ពីផេកផ្លូវការ Miss Cambodia បានបញ្ជាក់ថា កញ្ញា រ៉េត សារីតា គឺជាអ្នកគ្រប់គ្រងថ្នាក់ជាតិប្រចាំខេត្តកំពត សម្រាប់កម្មវិធីប្រកួត បវរកញ្ញាកម្ពុជា ឆ្នាំ ២០២៣ នៃស្ថាប័ន Miss Cambodia។
ជាការពិត កន្លងមកកញ្ញា រ៉េត សារីតា ធ្លាប់មានឱកាសក្លាយទៅជាគណៈកម្មការក្នុងកម្មវិធីបវរកញ្ញាមួយចំនួនមកហើយដែរ តែតំណែងអ្នកគ្រប់គ្រងថ្នាក់ជាតិប្រចាំខេត្តកំពត នៃកម្មវិធី Miss Cambodia 2023 នេះ ក៏កំពុងតែធ្វើឱ្យមហាជនរង់ចាំពីសមត្ថភាព ថ្វីដៃនៃការរៀបចំកម្មវិធីប្រកួតបវរកញ្ញាខាងលើ នៅខេត្តកំពតនាពេលខាងមុខនេះផងដែរ៕