ឃើញ Nadech លត់ជង្គង់សុំ Yaya រៀបការភ្លាម Alek ចេញមុខមកទម្លាយរឿងរៀបការនឹង Bow ភ្លែត
អស់រយៈពេល ១២ ឆ្នាំហើយ ដែលមហាជនទន្ទឹងរង់ចាំថ្ងៃល្អរបស់អ្នកទាំងពីរ ដោយនៅទីបំផុតថ្ងៃល្អ ថ្ងៃសិរីក៏បានមកដល់មែន ដោយថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ អ្នកកំលោះ Nadech លុតជង្គង់សុំតារាសម្ដែងស្រី Yaya រៀបការនៅប្រទេសអ៊ីតាលី ដែលនាំឱ្យអ្នកគាំទ្រអរសប្បាយ រំភើបចិត្តក្រៃលែងស្ទើរតែរកអ្វីមកប្រៀបពុំបាន។
មិនមែនមានតែមហាជនប៉ុណ្ណោះដែលរំភើប សូម្បីតែតារាសម្ដែង អ្នកសិល្បៈថៃជាច្រើន ក៏បានបង្ហាញអារម្មណ៍អរសប្បាយដែរ ដោយម្នាក់ៗបង្ហោះសារអបអរសាទរព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក,Twitter, Tiktok និង អ៊ីនស្តាក្រាម។
ទន្ទឹមនឹងឃើញតារាប្រុសស្រីនៃស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ មួយគូទៀតសុំគ្នារៀបការបែបនោះ មហាជនហាក់ចាប់អារម្មណ៍ពីទំនាក់ទំនងតារាប្រុសថ្ពាល់ខួច Alek Teeradetch និង ស្រីស្រស់ Bow Maylada ដែលមហាជនដាក់ក្តីរំពឹងទុកថាគូបន្ទាប់អាចជាអ្នកទាំងពីរ។
ដោយឡែក ក្រឡេកទៅមើលកំលោះ Alek វិញ ក្រោយមហាជនរំអុកចង់ឱ្យលោកសុំគូសង្សាររៀបការដូច្នោះ លោកក៏បានចេញមកទម្លាយថា ៖ «ដោយគិតពីរយៈពេលលោកជាមនុស្សច្បាស់លាស់ដូចនេះសុំពេលសិក្សាពីគ្នាសិន សូមឱ្យទៅតាមដំណើរមិនជាបង្ខំឡើយ។ ណាមួយទុកពេលវេលាដើម្បីបំពេញការងារ មិនមែនលោកមិនគិតពីអនាគតនោះទេ តែសុំបណ្ដោយទៅតាមដំណើរសិនចុះ»៕