តែងខ្លួនស៊ីអារម្មណ៍ម្តង Best បែរជាត្រូវគេរិះគន់ស្ពឹកមុខថា ប្រឹងធ្វើខ្លួនដើម្បីចង់បង្អួតសង្សារចាស់
ក្រោយប្រកាសបែកសង្សារមួយរយៈធំមក Best ត្រូវបានគេសង្កេតឃើញថា នាងបានផ្លាស់ប្តូរនិយមតែងខ្លួនសិចស៊ីបង្អួតសម្រស់ជះរាងដ៏តូចច្រឡឹងជារឿយៗ ដោយថ្មីៗកន្លងទៅនេះគេបានឃើញនាងរំលេចសម្រស់នៅលើឆ្នេរខ្សាច់បង្ហោះនៅលើគណនី IG ជាច្រើនសន្លឹក។
យ៉ាងណាមិញ តាមរយៈរូបភាព និង ស្នាមញញឹមរបស់ Best នេះដែរ ធ្វើឱ្យអ្នកគាំទ្ររបស់នាងលែងសូវបារម្ភដូចថ្ងៃបែកដំបូងៗហើយ ព្រោះមើលទៅផ្លូវចិត្តរបស់នាងរឹងមាំ និង ល្អប្រសើច្រើន បន្ទាប់ពីរងរបួសផ្លូវចិត្តបែកបាក់ស្នេហាដែលខំស្រឡាញ់ជាច្រើនឆ្នាំនោះ។
យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះ ក្រោយ Best បង្ហោះរូបភាពសិចស៊ីបង្អួតល្វែងលើបន្តិចមក បែរជាមានអ្នកគាំទ្រម្នាក់ចូលបញ្ចេញមតិរិះគន់ផាំងៗដាក់នាងទៅវិញថា នាងប្រឹងបង្ហោះរូបភាពសិចស៊ីគឺដើម្បីតែចង់បង្អួត និង បញ្ឈឺសង្សារចាស់៕