ស៊ុន វេហា យកបទចម្រៀង «គួរហាមចិត្តខ្លះ» ទៅប្រកួត The Voice ផ្ទុះខ្លាំងពេក រហូតត្រូវមហាជនខ្លះសុំកក់ធ្វើម្ចាស់ពានបាត់
កម្មវិធី The Voice Cambodia រដូវកាលទី ៣ វគ្គ Blind Auditions សប្ដាហ៍ទី ២ នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហាញខ្លួន ក៏ដូចជាសមត្ថភាពរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានចំណុចខ្លាំងបកស្រាយចម្រៀងទាក់ចិត្តគណៈកម្មការ ចុចប៊ូតុងទៅកាន់វគ្គបន្តទៀត។
ក្នុងវគ្គ Blind Auditions សប្ដាហ៍ទី ២ នេះដែរ មហាជនអ្នកគាំទ្រក៏កំពុងចាប់អារម្មណ៍ខ្លាំង ក្រោយពីឃើញការបង្ហាញសមត្ថភាពរបស់បេក្ខភាពមកពីខេត្ត តាកែវ ឈ្មោះ ស៊ុន វេហា បានបកស្រាយចម្រៀង «គួរហាមចិត្តខ្លះ» ពីរោះខ្លាំង ទាក់ចិត្តគណៈកម្មការទាំង ៤ ចុចប៊ូតុងដណ្ដើមយកធ្វើការកូនក្រុមរបស់ខ្លួន ព្រមទាំងកំពុងទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងពីមហាជន រហូតមហាជនខ្លះបោះពាក្យថា សុំកក់ធ្វើម្ចាស់ពានទៀតផង។ ក្នុងនោះ លោក ស៊ុន វេហា បានពេញចិត្តជ្រើសរើសចូលទៅជាកូនក្រុមរបស់ Coach លោក ពេជ្រ សោភា៕
សូមទស្សនាវីដេអូខាងក្រោម៖