ស្តេចបិសាច Dongfang Qin ស្លៀកឈុតដូចកូនកំលោះ ធ្វើឱ្យអ្នកគាំទ្រនារីៗស្រមៃដល់ថ្ងៃចូលរោងការ
ថ្មីៗនេះ នៅលើអ៊ីនធឺណេតកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកម្មវិធី «Keep Running» ក្នុងប្រទេសថៃ បន្ទាប់ពីមានវត្តមានរបស់តារាសម្ដែងចិនរូបសង្ហា Dylan Wang បានអញ្ជើញចូលរួមជាតារាកិត្តិយសពិសេស។
ការបង្ហាញខ្លួនរបស់ស្តេចបិសាចរូបសង្ហា ដើរជាតួឯកប្រុសក្នុងរឿង «Love Between Fairy and Devil» បានធ្វើឱ្យក្រុមអ្នកគាំទ្រអាស៊ីមានការភ្ញាក់ផ្អើល និង រំភើបជ្រួលជ្រើមយ៉ាងខ្លាំង ហើយនាំគ្នាចែករំលែករូបថតសង្ហាៗរបស់លោក ពោសពេញនៅលើអ៊ីនធឺណេត។
យ៉ាងណាមិញ អ្វីដែលធ្វើឱ្យអ្នកគាំទ្រផ្តោតសំខាន់ជាងនេះ គឺការតុបតែងខ្លួនរបស់លោក ដែលជះភាពសង្ហាទាក់ទាញមន្តស្នេហ៍ខ្លាំង រហូតមានមតិពីសំណាក់អ្នកគាំទ្រនារីៗមួយចំនួន បាននិយាយចំអន់លេងសើច ខណៈលោកបង្ហាញខ្លួនក្នុងឈុតបែបប្រពៃណីដូចជាកូនកំលោះ ត្រៀមរោងការយ៉ាងស្រស់សង្ហា៕