(វីដេអូ) ឃើញ អូនក្ដិប សម្ដីខ្ញែតៗចាក់ទឹកមិនលិចអ៊ីចឹងទេ តែពេលជួប នាយព្រែក ដំបូងភ័យឡើងយំ
តារាសម្ដែងពន្លកថ្មី អូនក្ដិប ដែលប្រិយមិត្តភាគច្រើនបានស្គាល់តាមរយៈវីដេអូកំប្លែងខ្លីៗនោះ បច្ចុប្បន្នកំពុងទទួលបានប្រជាប្រិយភាពខ្លាំងតាមរយៈពាក្យសម្ដីឆ្នាសឆ្នើម វាចាឆ្លើយឆ្លងចាក់ទឹកសឹងមិនលិចរបស់គេ។
ថ្មីៗនេះ អូនក្ដិប បានចូលរួមនៅក្នុងកម្មវិធី 3Fun ជាមួយនាយ ព្រែក និង តារាជើងចាស់ យាយយ៉យ ឃើញថាកិច្ចសម្ភាសរបស់ពួកគេ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកជាច្រើនព្រោងព្រាត។
ពិតណាស់កន្លងមក ប្រិយមិត្តបានស្គាល់ អូនក្ដិប តាមរយៈចរិតឆ្នាសឆ្នើមពូកែលេងពាក្យសម្ដី ឬ ការតមាត់-ក មិនធ្លាក់ដល់ដីរបស់គេ ប៉ុន្ដែបើតាមកិច្ចសម្ភាសក្នុងកម្មវិធីខាងលើ នាយព្រែក បានទម្លាយឱ្យដឹងថា ពេលលោកហៅ អូនក្ដិប មកជួបលោកដំបូងបង្គស់ គឺអូនក្ដិប មិនស្គាល់លោកថាជាអ្នកណាឡើយ ហើយរូបគេគិតតែពីយំទៀតផង។ សូមទស្សនាវីដេអូលម្អិត ៖