Yaya ទម្លាយច្បាស់ថា ចិញ្ចៀនមិនមែន 12 ការ៉ាតឡើយ ថែមទាំងបង្ហើបពីរឿងរៀបការបែបនេះទៀត
មកទល់ពេលនេះមហាជនរង់ចាំតែថ្ងៃជ័យមួយទៀតប៉ុណ្ណោះ សម្រាប់គូស្នេហ៍ ១២ ឆ្នាំ របស់អ្នកកំលោះថ្ពាល់ខួច Nadech និង តារាស្រី Yaya ព្រោះឥឡូវគូស្នេហ៍មួយគូនេះបានឆ្លងខ្សែបន្ទាត់សង្សារក្លាយជាគូដណ្តឹងគ្នាជាផ្លូវការយ៉ាងពេញហើយកាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ។
ក្រោយមហាជនបានដឹងឮគ្រប់យ៉ាង គូស្នេហ៍មួយគូនេះកាន់តែផ្អែមល្ហែមលើសដើម ពិសេសខាងស្រីបានចេញមុខទម្លាយអារម្មណ៍រំភើបឱ្យអ្នកគាំទ្របានស្តាប់ទៀតផង។ ជាក់ស្តែង ក្នុងនោះ Yaya ក៏បានបញ្ជាក់ការពិតជុំវិញរឿងចិញ្ចៀនដែលគូស្នេហ៍បំពាក់ឱ្យ ដោយនិយាយថា ចិញ្ចៀននោះមិនមែន ១២ ការ៉ាតឡើយ ពៅលគឺត្រឹមតែ ៥.៥ ការ៉ាតតែប៉ុណ្ណោះ។
បន្ថែមពីនេះទៀត Yaya បានបង្ហើបរឿងរៀបការថា នាងមិនទាន់កំណត់ថាពេលណានោះទេ ព្រោះមិនទាន់ពិភាក្សាគ្នាចំពោះរឿងនេះ អ្វីដែលពិសេស ខាងប្រុសពិភាក្សាតែជាមួយគ្រួសារលាក់មិនទាន់ឱ្យនាងដឹងឡើយ៕