ស្មានមិនដល់ ចៀវៃ ជួបរឿងដ៏សែនជូរចត់ពេលដែលសម្រាលកូននៅវ័យ ៤០ ឆ្នាំ
ថ្មីៗនេះ តារាសម្ដែងស្រីជើងចាស់របស់តៃវ៉ាន់ Ruby Lin បានចែករំលែកអំពីបទពិសោធន៍ជូរចត់របស់នាង អំឡុងពេលសម្រាលកូនស្រីដំបូង ក្នុងឆ្នាំ ២០១៦ បើទោះជាមានរយៈពេល ៧ ឆ្នាំហើយក៏ដោយ។
យ៉ាងណាមិញ តារាស្រីកំពូលសម្រស់រូបនេះ បាននិយាយពីផលវិបាកនៃការសម្រាលកូនដោយវះកាត់នៅអាយុ ៤០ឆ្នាំ បន្ទាប់ពីវះកាត់រួច នាងត្រូវចំណាយពេលជាងកន្លះឆ្នាំដើម្បីព្យាបាល ធ្វើឱ្យនាងពិបាកលើកជើងដើរ និង សុខភាពខ្សោយជាងមុន និង ពិបាកក្នុងការបំបៅដោះកូនដោយទឹកដោះ។
លើសពីនេះ តារាស្រីរូបនេះ ក៏បាននិយាយបន្ថែមទៀតថា ការសម្រាលកូននៅអាយុ ៤០ ឆ្នាំ មិនមែនជារឿងងាយស្រួលនោះទេ ហើយម្ដាយត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនក្រោយពេលសម្រាលកូន។ ដូច្នេះហើយ នេះជាមូលហេតុដែលធ្វើឱ្យ នាង និង ស្វាមីរបស់នាង ពិចារណាមកដល់ពេលនេះថាតើ ពួកគេគួរសម្រេចចិត្តមានកូនទីពីរទៀតទេ៕