មិនធម្មតា! Go Hyun Jung ទម្លាយការពិត ក្រោយល្បីថានាងជះលុយជាង ៧ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ លើការថែរក្សាសម្រស់
ការបង្ហាញខ្លួនរបស់តារាសម្ដែងស្រី Go Hyun Jung ក្នុងកម្មវិធី «Happy Morning» របស់ Chanel A កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ពិតជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ក្រោយពីនាងបានទម្លាយប្រាប់ពីការចំណាយលុយយ៉ាងច្រើនទៅលើគ្រឿងសម្អាងថែរក្សាសម្រស់ និង ស្បែក។
កន្លងមក តារាស្រីវ័យ ៥២ ឆ្នាំរូបនេះ ត្រូវបានគេខ្សឹបខ្សៀវមិនឈប់លើបញ្ហាសម្រស់ បន្ទាប់ពីការវិលត្រឡប់មកក្នុងវិស័យកម្សាន្តរបស់នាង ហើយបច្ចុប្បន្ននេះនាងក៏កំពុងមានសន្ទុះខ្លាំង ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងភាពក្មេងជាងវ័យរបស់នាងផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងពាក្យចចាមអារ៉ាមរាប់មិនអស់ក្នុងសិល្បៈរបស់ Go Hyun Jung ដោយសារតែស្បែកស្អាត និង ម៉ត់រលោងរបស់នាង ដែលត្រូវគេលើកយកមកវែកញែកជាបន្តបន្ទាប់ពីការចំណាយលើការថែរក្សាសម្រស់របស់នាង ក្នុងទឹកលុយចំនួន ៧៧ ២០៣ ដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ក្នុងនោះដែរ Go Hyun Jung បាននិយាយថា តម្លៃសរុបដែលនាងបានចំណាយគឺមិនមែនលើ Skin care ថែរក្សាសម្រស់ទាំងអស់នោះទេ ពោលគឺលើការទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញខាងសើស្បែក និង លើការម៉ាស្សាមុខ៕