(វីដេអូ) មាស សុខសោភា រៀបរាប់យ៉ាងកក់ក្ដៅ ពេលកូនប្រុសទទួលសញ្ញាបត្រនៅអាមេរិក
មហាជនអ្នកគាំទ្រកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ មាស សុខសោភា បានជ្រាបហើយពីជីវិតឯកជនរបស់អ្នកនាង ក្រោយពីបែកធ្លាយរឿងរៀបការស្ងាត់ៗជាមួយស្វាមី កំពូលតារាចម្រៀងរូបនេះក៏បានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយនឹងក្មេងប្រុសវ័យជំទង់ម្នាក់ ថែមទាំងហៅរូបគេថាកូនៗពេញៗមាត់ទៀតផង។
មិនតែប៉ុណ្ណោះពេលទៅណាមកណា អ្នកនាង និង ស្វាមី ព្រមទាំងក្មេងប្រុសរូបនោះ តែងថតរូបជួបជុំគ្នាដូចប៉ាម៉ាក់ និង កូន។ ដ្បិតថាបែបនេះ កន្លងមកតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា មិនបានបកស្រាយច្បាស់លាស់ទេថា ក្មេងប្រុសជំទង់រូបនោះពិតជាតំណក់ឈាមរវាងអ្នកនាង និង ស្វាមី ឬយ៉ាងណានៅឡើយទេ។
ដោយឡែក ថ្មីៗនេះ កំពូលតារាចម្រៀង មាស សុខសោភា បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍លើជីវិតគ្រួសាររបស់អ្នកនាងថែមមួយកម្រិតទៀត ខណៈបានឃើញតារាស្រីរូបនេះបង្ហោះសារបង្ហាញអារម្មណ៍រំភើបចិត្ត និង អបអរសាទរកូនប្រុសរបស់អ្នកនាង ដែលបានបញ្ចប់ការសិក្សាឡើងទទួលសញ្ញាបត្រនៅក្រៅប្រទេសពេញដោយក្ដីមោទកភាព។
ក្នុងនោះ អ្នកនាង មាស សុខសោភា បានរៀបរាប់ថា ៖ «សូមអបអរសាទរកូនប្រុស សូមជូនពរឱ្យកូនជោគជ័យគ្រប់កិច្ចការទាំងការសិក្សា និង កិច្ចការងារផ្សេងៗ ហើយទទួលបាននូវសុខភាពល្អជួបប្រទះតែមនុស្សល្អៗចូលមកក្នុងជីវិតរបស់កូន កូនគឺជាកូនប្រុសដែលស្អាត ឆ្លាត ពូកែ ហើយប្រកបទៅដោយសីលធម៌ ស្ដាប់ដំបូន្មានមិនដែលធ្វើឱ្យប៉ាម៉ាក់ពិបាកចិត្ត មានភាពក្លាហាន អាចដោះស្រាយបញ្ហាមួយចំនួនបានដោយខ្លួនឯង។ ដូចេ្នះសូមឱ្យការខិតខំប្រឹងប្រែងរបស់កូនជោគជ័យក្នុងជីវិត សម្រេចរាល់បំណងប្រាថ្នាទាំងអស់របស់កូនដែលបានប៉ងប្រាថ្នា ពិតជារំភើបខ្លាំង។ ជាងនេះទៅទៀតនៅពេលដែលកូនឡើងទទួលសញ្ញាបត្រកូនបានបង្ហាញពីការគោរពលើកដៃសំពះលោកគ្រូអ្នកគ្រូ និង មនុស្សជុំវិញខ្លួនកូន ដែលបង្ហាញថាទោះបីកូនជាកូនខ្មែរទៅរស់នៅ និង សិក្សានៅក្រៅប្រទេសតែកូននៅតែបង្ហាញពីអត្តសញ្ញាណរបស់កូនខ្មែរដដែល។ សុំទោសផងណាដែលម៉ាក់អត់បានចូលរួមដោយសាររវល់បំពេញការងារ តែយ៉ាងណាក៏សូមជូនពរកូនពីចម្ងាយ ពេលរួចពីការងារយើងនឹងជួបគ្នាឆាប់ៗណាកូនប្រុស Love you»៕
សូមចូលទស្សនាវីដេអូខាងក្រោម៖